ឈប់​ត្អូញត្អែរ ដល់​វេន ស៊ឹម ថៃ​ណា ប្រកាស​លក់​វីឡា​​​ស្កឹម​ស្កៃ ដើម្បីម្តាយ

  • 2018-03-22 08:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​​ត្អូញត្អែរ​ពី​ស្ថានភាព​ចុះ​ខ្សោយ​របស់​ម្ដាយ​ និង​ទទូច​ស្នើ​ឲ្យ​គ្រូ​ពេទ្យ​បញ្ចុះ​តម្លៃ​លាង​ឈាម​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ប្រៃ ពេល​នេះ​តារា​ចម្រៀង ស៊ឹម ថៃណា ដាច់​ចិត្ត​ដាក់​វីឡា​ភ្លោះដ៏​​ស្រស់​ស្អាត​របស់​ខ្លួន​លក់ហើយ។

កញ្ញា​បាន​បង្ហោះ​សារ​នៅ​លើ​ Facebook ផ្ទាល់​ខ្លួន​ថា "ដោយ​សារ​ស្ថានភាព​ជំងឺម្តាយ​នាង​ខ្ញុំ​ត្រូវ​ការ​ចំណាយ​ប្រាក់​ដ៏​ច្រើន​ ដើម្បី​ព្យាបាល​បន្ត​ ដូច្នេះ​នាង​ខ្ញុំ​ត្រូវការលក់ផ្ទះបន្ទាន់​ ជា​ប្រភេទ​វីឡា​ភ្លោះ​ប្រភេទ​ Twin A ទីតាំង​ស្ថិត​នៅ​ក្នុង​បុរីដឹផ្លរ៉ា"។ ដោយ​តម្លៃ​អាច​ឆាត​មក​សួរ​ក្នុង​ប្រអប់​សារ​នាង​បាន។

ម្ដាយ​របស់​កញ្ញា ​ស៊ឹម ថៃ​ណា បានធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ទឹក​នោម​ប្រៃ​ជា​យូរ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​អ្នក​ស្រី​លាង​ឈាម​ជា​ប្រចាំ​ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ថែទាំ​សុខភាព ដូច្នេះ​ទើប​ម្ដង​នេះ​តារា​ស្រី​ខាង​លើ​សម្រេច​លក់​វីឡា​របស់​ខ្លួន៕

វីឡាប្រកាសលក់

អត្ថបទ៖ សុខណា