អ្នក​គាំ​ទ្រ​ចោទប្តីប្រពន្ធ Beyoncé ចម្លង​ស្ទីល​ថត​រូប​ Kanye West និង Kim Kardashian

  • 2018-03-24 02:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Jay-Z និង Beyoncé ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ចម្លង​ស្ទីល​ថត​រូប​របស់​តារា​ចម្រៀង Kenye West និង Kim Kardashian។

រឿង​រ៉ាវ​ទាំង​អស់​នេះ​កើត​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន​ នៅ​ពេល​ដែល​គូស្នេហ៍​តារា​ចម្រៀងJay-Z និង Beyoncé បាន​ប្រកាស​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ "On the Run II” របស់​ពួក​គេ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៨ តារា​ចម្រៀង Beyoncé បាន​ចែកចាយ​រូប​ថត​ផ្សព្វផ្សាយ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ពួក​គេ។ រូប​ថត​នោះ​ដែរ​បាន​បង្ហាញ​ពី​​តារា​ស្រី​រូប​នេះ​អង្គុយ​លើ​ម៉ូតូ​ជាមួយ​តារា​ចម្រៀង Jay-Z។ តែ​អ្វី​ដែល​ទទួល​បាន​វិញ​នោះ​គឺ អ្នក​លេង​ក្នុង​បណ្ដាញ​សង្គម​បាន​ចាប់​ផ្ដើម​ប្រៀបធៀប​រូប​ថត​របស់​ពួក​គេ​ទៅ​នឹង​រូប​របស់​តារា​ចម្រៀង Kenye West និង Kim Kardashian ក្នុង​វីដេអូ​បទ​ចម្រៀង "Bound 2” របស់​ពួក​គេ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ ២០១៣។

ដោយ​ក្នុង​រូបភាព​របស់ Kenye West និង Kim Kardashian ក៏​តារា​កម្មវិធី​ទូរទស្សន៍ Kim Kardashian អង្គុយ​លើ​ម៉ូតូ​ជាមួយ​នឹង​ Kenye West ដែរ​នោះ អ្នក​គាំទ្រ​ក៏​បាន​រិះ​គន់​ និង​ចោទ​ថា​ប្ដី​ប្រពន្ធJay-Z និង Beyoncé បាន​ចម្លង​ស្ទីល​ថត​រូប​ពី​គេ ហើយ​រូប​ភាព​របស់​តារា​ទាំង​២​គូ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​នៅ​តែ​លើក​យក​មក​ប្រៀបធៀប​ពាស​ពេញ​បណ្ដាញ​សង្គម៕ ​

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី