យូ ឌីស្កូ ត្រៀម​ចេញ​ទៅ​សម្តែង​នៅ​កូរ៉េ រក​ប្រាក់​ព្យាបាល​ជំងឺ

  • 2018-03-24 06:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ដែល​ធ្លាក់​ខ្លួន​ឈឺ​ជា​យូរ​ខែ​លោក យូ ឌីស្កូ ត្រៀម​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​បាន​ថវិកា​មក​វះកាត់​ប្តូរ​ក្រលៀន។ នេះ​បើ​តាម​លោក ហេង ឡុង ប្រធាន សមាគម​មិត្ត​សិល្បៈស្ម័គ្រ​ចិត្ត​ជួយ​សង្គម បង្ហោះ​នៅ​លើ​ហ្វេសប៊ុក។

លោក ហេង ឡុង បានសរសេរថា៖ «ដោយ​សារ​ឃើញ​សភាព​គាត់​គួរ​ឲ្យ​អាណិត​ពេក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឧបត្ថម្ភ យូ ឌីស្កូ ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ នៅថ្ងៃទី១៥ មេសា ខាង​មុខ​នេះ ក្នុង​កម្មវិធី​សង្រ្កាន​ដែល​មាន​បងប្អូន​ខ្មែរ​ប្រមាណ​ជាង​១មុឺននាក់​នឹង​ចូល​រួម»។

នេះ​អាច​ជា​ជំហាន​ទី​២ ក្នុង​ការ​ស្វែង​រក​ថវិកា​មក​វះ​កាត់​ប្តូរ​ក្រលៀននៅ​ប្រទេស​ឥណ្ឌា ដែល​មាន​តម្លៃ​ដល់​ទៅ ៥ម៉ឺនដុល្លារ បន្ទាប់​ពី​សមាគម​សិល្បករខ្មែរ បាន Liveវីដេអូ ស្វែង​រក​មូល​និធិ​ជួយ​លោក យូ ឌីស្កូ តែ​ហាក់​មិន​ទទួល​បាន​ផ្លែផ្កា៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម