ត្រឹម​៣៦​ថ្ងៃ Black Panther ក្លាយ​ជា​កំពូល​វីរជន ក្នុង​ប្រវត្តិសាស្ត្រ​ Marvel

  • 2018-03-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Black Panther មិន​ត្រឹម​តែ​ជា​ស្ដេច​ ក្នុង​​​​សៀវភៅ​រឿង​និទាន Wakanda ​ដ៏​ល្បី​របស់​អាហ្វ្រិក​ទេ វា​ក៏​បាន​ក្លាយ​ជា​មហាក្សត្រ​ដែល​ឈរ​លើ​តារា​កំពូល Box Office របស់​អាមេរិក​ខាង​ជើង​ផង​ដែរ។

​ក្នុង​ចំណោម​ភាពយន្ត​ដែល​និយាយ​ពី​វីរជន​​ទាំង​អស់ “The Black Panther” បាន​ក្លាយ​ជា​វីរបុរស​របស់​ផលិត​កម្ម​ Marvel ព្រោះ​​វា​ជា​រឿង​ដំបូង​ដែល​រក​ចំណូល​សរុប​​បាន​ច្រើន​ជា​ងរឿង​​ផ្សេង​ៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ។

ក្រោយ​ដាក់​បញ្ចាំង​​អស់​៦​​សប្ដាហ៍​ “The Black Panther” ប្រមូល​ប្រាក់​បាន​ ៦៤២​លាន​ដុល្លារ​អាមេរិក ដោយ​ចំនួន​នេះ​ជា​​ឯកត្តកម្ម​ថ្មី ត្បិត​កាល​ពី​៦​ឆ្នាំ​កន្លង​ទៅ​ផលិតកម្ម​នេះ​អាច​រក​​បាន​ប្រមាណ​​​ខ្ទង់​៦២៣​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល​ដូច​គ្នា។ បាន​សេចក្ដី​ថា​រឿង​នេះ​សម្រេច​បាន​លើស​ពី​ដែល​ភាពយន្ត​កន្លង​មក​ធ្លាប់​ធ្វើ​បាន​ បូក​រួប​ទាំង​ “Star Wars: The Last Jedi”

នៅ​​ចុង​សប្ដាហ៍​នេះ "Black Panther” បាន​ក្លាយ​ជា​ភាពយន្ត​លំដាប់​ទី៥​​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​​ទូទាំង​ពិភព​លោក ពោល​គឺ​បន្ទាប់​ពី​រឿង “Star Wars: The Force Awakens” , “Avatar”, “Titanic” និង​ “Jurassic World under Box”

​​​​​​​​ក្នុង​ពិភព​ភាពយន្ត​ "The Black Panther” ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ វា​ដើរ​តួ​ជា​​ "Iron Man3” ដើម្បី​ក្លាយ​ជា​រឿង​ Marvel ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​​ចំណាត់​ថ្នាក់​​ទី​៣​ ទូទាំង​ពិភព​លោក​​​ ខណៈ​ “The Avengers" ​រក​បាន​១,៥​ ប៊ីលានដុល្លារ  "Avengers: Age of Ultron" រក​បាន​១,៤ប៊ីលានដុល្លារ​" ហើយ​ "Black Panther” ​ប្រមូល​បាន​ ១,២ ប៊ី​​លាន​ដុល្លារ​​ទាំង​នៅ​​​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ។

៥​សប្ដាហ៍​ដំបូង​​បន្ទាប់​ពី​​រឿង​នេះ​ដាក់​បញ្ចាំង វា​បាន​ដណ្ដើម​បាន​តំណែង​កំពូល​លើ​​ Box Office ជាប់​ៗ​គ្នា​សម្រាប់​តំបន់​អាមេរិក​ខាង​ជើង។ សមិទ្ធផល​ថ្មី​​ដែល​​បន្ទាប់​​​ពី​រឿង “Avarta”​​​ នេះ គឺ​ជា​កំណត់​ត្រា​ដែល​​មិន​ធ្លាប់​បាន​ឃើញ​នៅ​​សតវត្ស​ទី​២១។ យ៉ាង​ណា​ វិសាល​ភាព​នៃ​រឿង​នេះ អាច​​ត្រូវ​​កាត់​ផ្ដាច់​ដោយ​រឿង Pacific Rim: Uprising ដែល​ទើប​តែ​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​នេះ។

​​​​​​​​​​​បន្ទាប់​ពី​ជោគជ័យ​ឡើង​តាម​ជើង​ខោ​​ស្រឺត​ៗ​ គ្រួសារ​ Marvel សន្យា​ថា​នឹង​បញ្ចេញ​ខ្សែ​រឿង​ថ្មី​១​ទៀត ហើយ​រំពឹង​ថា​នឹង​អស្ចារ្យ​ជាង​ស្នាដៃ​មុនៗ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខណា

អត្ថបទពេញនិយម
អត្ថបទថ្មី