ទ្រាំ​លែង​បាន! ស៊ិន សក្កដា ជម្រះ​មន្ទិល​រឿង​អាស្រូវផ្លូវភេទ

  • 2018-03-26 03:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែងស្រី​រូប​ស្រស់ ស៊ិន សក្កដា ដែល​ទើប​នឹង​មានទីផ្សារខ្ពស់ក្នុងពេលថ្មីៗនេះ បាន​រង​នូវ​រឿង​អាស្រូវ​ផ្លូវភេទ​ពេញ​បណ្តាញ​សង្គម ។

ក្រោយផ្ទុះរឿងអាស្រូវនោះមក​ តារាស្រីរូបនេះមិនមានប្រតិកម្មតបនោះទេ ទើបតែប៉ុន្មាន​នាទី​មុន តួ​ឯក​ស្រី​ក្នុង​រឿង «ហ្លួង​ព្រះ​ស្តេច​កន» បានបក​ស្រាយក្នុង​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​របស់​ខ្លួន​ថា មាន​អ្នក​មាន​គំនិត​ស្មោគ​គ្រោក​វាយ​ប្រហារ ដោយ​មិន​គិត​ពី​កិត្តិយស​របស់​នាង។ អ្នក​នាង​មិនបានធ្វើអ្វីខុសនោះទេ អ្នកនាងអះអាងថា នឹងរកភាពស្អាតស្អំរបស់ខ្លួនមកវិញ។

ក្នុងសារ​ដ៏​វែង រួម​ជាមួយ​រូបភាព​ជា​ច្រើន​សន្លឹក តារា​ស្រីរូប​នេះ​រៀបរាប់​ថា «ខ្ញុំ​មិន​ខ្លាចឡើយ ខ្ញុំ​នឹង​រក​ភាព​ស្អាត​ស្អំ​របស់​ខ្ញុំ​មកវិ​ញ។ នេះ​ជារូបភាព​កាល​ពី​ថ្ងៃខួប​កំណើត​របស់​គាត់ ហើយ​ខ្ញុំ​សូម​បដិសេធ​ទុក​ជា​មុន​ បើ​មាន​រូបភាព​ណា​ផ្សេង​ពី​នេះ។ ពួក​មនុស្ស​តិរច្ឆាន កាឡៃ និង​បង្ខូច​កិត្តិយស​ខ្ញុំ​បាន​គ្រប់​បែប​យ៉ាង​ ដើម្បីបំពេញ​សេចក្តី​សម្រេចដ៏​ស្មោគ​គ្រោគ​របស់​ពួក​គេ»៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ ដេត ធន្នី