Jay Z និង​ Beyonce ធ្វើ​ឲ្យ​ផ្អើល​អ្នក​គាំទ្រ​នៅ​ប្រទេស​ ជេមេកា

  • 2018-03-26 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​គូស្នេហ៍​តារា​ចម្រៀង Beyonce និង Jay-Z បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស ជេមេកា​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​ថត​រូប​បាន​ ដោយ​ស្លៀក​ឈុត​សម្លៀកបំពាក់​ចម្រុះ​ពណ៌​ នៅ​ឆ្នេរខ្សាច់​ទីក្រុង​ ឃីងស្តុន។

ប្ដី​ប្រពន្ធ​ល្បី​ឈ្មោះ​មួយ​គូរ​បាន​ចំណាយ​ពេល​មួយ​រយៈ​ទៅ​ហើយ ដើម្បី​ថត​ឈុត​ឆាក​ផ្សេងៗ​សម្រាប់​ផ្សព្វផ្សាយ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​រួម​គ្នា​ On the Run II Tour នៅ​កោះ ការីប៊ីន បន្ទាប់​ពី​បាន​ប្រកាស​កាល​ពី​ដើម​ខែ​នេះ។ បើ​យោង​ទៅ​តាម​ការ​រាយ​ការណ៍​ពី TMZ ផ្នែក​ខ្លះ​ៗ​នៃ​ការ​ថត​រូប​ថ្មីៗ​នេះ​ក៏​នឹង​ដាក់​បញ្ចូល​ក្នុង​ការ​ផ្សព្វផ្សាយ​តន្ត្រី​ទេសចរណ៍​ផង​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​ជិះ​ម៉ូតូ​ជាមួយ​គ្នា​ នៅ​ទី​សាធារណៈ​នៅ​ទីក្រុង​ ឃីងស្តុន​ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នេះ​ឯង៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ