“Captain America” និង​ "Deadpool” រួម​ដៃ​គ្នា​បំពេញ​បំណង​អ្នក​គាំទ្រ​ជិត​ស្លាប់​មួយ​រូប

  • 2018-03-27 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អ្នក​កាសែត​ប្រចាំ​ស្ថានីយ​ព័ត៌មាន Fox News អ្នក​ស្រី Shannon Bream បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ដើម្បី​​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​របស់​ក្មេង​ប្រុស​ម្នាក់​ហៀប​នឹង​ស្លាប់​ក្លាយ​ជា​ការ​ពិត។

តារា​សម្ដែង Chris Evans
តារា​សម្ដែង Ryan Reynolds

អ្នក​ស្រី Shannon បាន​បង្ហោះ​សារ​ដូច្នេះ​ថា៖​ "ខ្ញុំ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter ទាំង​អស់ ដើម្បី​ជួយ​បំពេញ​បំណង​របស់​ក្មេង​​ប្រុស​ដែល​ជិត​ស្លាប់​ម្នាក់។ ក្មេង​​ប្រុស​នោះ​នៅ​សល់​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ហើយ​អ្វី​ដែល​គេ​ត្រូវ​ការ​គឺ​ជួប​ជាមួយ​សមាជិក​ម្នាក់​ពី​ក្រុម Avengers។ ប្រសិន​ជា​អ្នក​មាន​ខ្សែ​ទាក់ទង​ជាមួយ​ពួក​គេ​ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​ ឬ​ក៏​អាច​ជួយ​ Retweet សារ​មួយ​នេះ​ក៏​បាន​ អរគុណ​ទុក​ជាមុន។"

ពេល​នោះ​លោក Ryan Reynold ដែល​ដើរ​តួ​ជា​តួអង្គ "Deadpool” បាន​សរសេរ​​នៅ​លើ​សារ​មួយ​នៃ​បណ្ដាញ​សង្គម Twitter នោះ​ដែរ​ថា៖ "ខ្ញុំ​ដូច​ជា​សមាជិក Avenger ម្នាក់​ដែល​គេ​រក្សា​ទុក​មិន​ដែល​ប្រើ ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ជួយ​ ផ្ញើ​សារ​មក​ខ្ញុំ​មក។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​សម្ដែង Chris Evans ដើរតួ​ជា​តួអង្គ Captain America ក៏​ពេញ​ចិត្ត​ជួយ​ផង​ដែរ ដោយ​បាន​សរសេរ​ថា លោក​ពេញ​ចិត្ត​នឹង​ទៅ​ជួប​ ហើយ​ប្រាប់​ឲ្យ​ទាក់​ទង​ទៅ​កាន់​ខ្លួន។

លើស​ពី​នេះ​ទៅ​ទៀត តារា​ផ្សេងៗ​ទៀត​នៅ​ក្នុង​ផលិត​កម្ម Marvel គឺ​អ្នក​នាង Chole Bennet និង​ Paul Bettany ក៏​សុទ្ធ​តែ​ចូល​ខ្លួន​ចង់​ជួប​ក្មេង​ប្រុស​ម្នាក់​នោះ​ផង​ដែរ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ