ហែមថុន វិទីនី ​​ចូល​ខ្លួន​រៀន​វគ្គ​​​គ្រូ​ហែល​ទឹក​

  • 2018-03-27 08:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ ហែមថុន​ វិទីនី​ ថា​ វគ្គ​សិក្សា​គ្រូ​ហែល​ទឹក​កម្រិត​មធ្យម​ ជា​វគ្គ​សំខាន់​មួយ​ផ្ដល់​ចំណេះដឹង​ថ្មី​ ប្លែក​សម្រាប់​រូប​ខ្លួន ហើយ​សន្យា​ នឹង​យក​ទៅ​បង្រៀន​ដល់​កូន​សិស្ស​បច្ចុប្បន្ន​ ក៏​ដូច​ជា​ក្មេង​ជំនាន់​ក្រោយ។​

កីឡា​ការិនី​ ហែមថុន វិទីនី

វិទីនី​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​សិក្សា​វគ្គ​ហែល​ទឹក​មធ្យម​រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​នេះ​ ពិត​ជា​ទទួល​បាន​នៅ​ចំណេះដឹង​ថ្មីៗ​ ដែល​ពី​មុន​មិន​ធ្លាប់​បាន​ដឹង​ច្រើន​ ឬ​ដឹង​ត្រឹម​តាម​ Youtube​ ប៉ុណ្ណោះ​ ហើយ​ក៏​មិន​សូវ​ដូច​គេ​បង្រៀន​នោះ​ដែរ។​ សម្រាប់​ការ​ចូលរួម​វគ្គ​សិក្សា​នេះ​ ខ្លួន​ចាប់​បាន​ប្រហែល​៨០%។​

ពេល​ប្រគល់​សញ្ញាប័ត្រ​

កីឡា​ការិនី​ជម្រើស​ជាតិ​ខាង​លើ​បន្ត​ថា​ ចំណុច​សំខាន់​ដែល​គ្រូ​ឧបទេស​មក​ពី​អាមេរិក​បាន​បង្រៀន​ រួម​មាន​ ច្បាប់​នៃ​កីឡា​ហែលទឹក​ ការ​កែប្រែ​ថ្មី​ ប្រាប់​ពី​តិចនិក​ថ្មី​របស់​កីឡាករ​លំដាប់​អន្តរជាតិ​ធ្វើ​បាន​កន្លងមក​ ប្រាប់​ពី​វិធី​ធ្វើ​ផែនការ​ ហ្វឹកហាត់​ មិន​ថា​ទី​ជិត​ ទី​ឆ្ងាយ​ និង​របប​អាហារ។​ ក្រៅ​ពី​របៀប​មើលថែ​រាងកាយ​ និង​គ្រប់គ្រង​លើ​កីឡាករ​ កីឡា​ការិនី​ឲ្យ​បាន​ច្បាស់។​

គ្រូ​ឧបទេសមកពី​អាមេរិក(អាវស)

វគ្គ​សិក្សា​ខាង​លើ​នេះ​ ពិត​ជា​មាន​សារសំខាន់​ខ្លះ​សម្រាប់​ខ្លួន​ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​សិស្ស​ជំនាន់​ក្រោយ​ ហើយ​នឹង​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ទាំង​នេះ​ទៅ​បង្រៀន​កូន​សិស្ស​ផ្ទាល់​ខ្លួន​ដែល​កំពុង​រៀន​បច្ចុប្បន្ន​នេះ​ថែម​ទៀត។​

សិក្ខាកាមថតរូបជុំគ្នា

វគ្គ​សិក្សា​គ្រូ​ហែល​ទឹក​វគ្គ​មធ្យម​នេះ​មាន​រយៈ​ពេល​៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៣​ ខែ​មីនា​ ឆ្នាំ​២០១៨​ ដែល​មាន​គ្រូ​ឧបទេស​មក​ពី​សហរដ្ឋអាមេរិក​ផង​ដែរ។​ ក្រៅ​ពី​ការ​សិក្សា​ទ្រឹស្ដី​ហើយ​សិក្ខាកាម​ក៏​បាន​ចុះ​អនុវត្ត​ផ្ទាល់​ផង​ដែរ​ ជា​មួយ​សិស្ស​ដែល​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី