ខ្លោងទ្វារអង្គរសង្ក្រាន្ត ចាប់ផ្ដើមធ្វើបណ្ដើរៗហើយ
- 2018-03-28 02:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោងទ្វារអង្គរសង្ក្រាន្ត ចាប់ផ្ដើមធ្វើបណ្ដើរៗហើយ
ចន្លោះមិនឃើញ
៣មកឆ្នាំនេះ មហាជនកោតសរសើរពីខ្លោងទ្វារអង្គរសង្ក្រាន្ត ដែលបានយករចនាបថខ្មែរ ក្រោយពីផ្ទុះការរិះគន់ កាលពីអំឡុងឆ្នាំ ២០១៥ថា រចនាបថខ្លោងទ្វារអង្គរសង្ក្រាន្តមិនសូវដូចរចនាបថខ្មែរ។
កាលពីពេលថ្មីៗនេះ គម្រោងរចនាបថខ្លោងទ្វារអង្គរសង្ក្រាន្ត ២០១៨ ដែលបង្ហោះលើគណនីហ្វេសបុក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានការសាទរជាច្រើនពីមហាជនថា មានក្បាច់រចនាល្អឯក ដូចនឹងរចនាបថខ្មែរពិតៗ។
ដើម្បីបញ្ចៀសការរិះគន់ពីមហាជនអំពីខ្លោងទ្វារអង្គរសង្ក្រាន្ត នៅអំឡុង ៣ឆ្នាំចុងក្រោយនេះ ២០១៦-២០១៨ សហភាពសហព័ន្ធយុវជន បានសហការជាមួយក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានសូនរូប បានរចនាបថខ្លោងទ្វារ មានលក្ខណៈដូចខ្លោងទ្វារប្រាសាទបុរាណ។
ខាងក្រោមនេះ គឺជារូបភាពក្រុមការងារ Sabay បានផ្ដិតរូបភាពក្រុមការងារអង្គរសង្ក្រាន្ត កំពុងរៀបចំធ្វើខ្លោងទ្វារអង្គរសង្ក្រាន្ត ២០១៨៖
ចុចអាន៖ ក្ដៅៗ លេចរូបរាងផ្លូវការ ខ្លោងទ្វារអង្គរសង្ក្រាន្ត ២០១៨ តើស្អាតអត់?