ចូលសិល្បៈមិនបាន១ឆ្នាំស្រួលបួលផង ពេជ្រ ជីជី បានថតសុទ្ធតែជាមួយតារាល្បីៗ
- 2018-03-29 04:13:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលសិល្បៈមិនបាន១ឆ្នាំស្រួលបួលផង ពេជ្រ ជីជី បានថតសុទ្ធតែជាមួយតារាល្បីៗ
ចន្លោះមិនឃើញ
ទើបតែបោះជំហានចូលសិល្បៈមិនបានមួយឆ្នាំស្រួលបួលផង តារាសម្ដែងថ្មី កញ្ញា ខៀវ លក្ខិណា ហៅ ពេជ្រ ជីជី មានឱកាសបានសម្ដែងភាពយន្តក៏ដូចជា ខារ៉ាអូខេ ជាមួយតារាល្បីៗមិនស្ទើរនោះឡើយ ក្នុងនោះមានដូចជា ខេមរៈ សិរីមន្ត ឆាយ វិរៈយុទ្ធ អ៊ីណូ កូនប្រុសទាំង៣របស់លោក ព្រាប សុវត្ថិ អ្នកនាង អម្ពរ ទេវី និង អ្នកនាង ចន ច័ន្ទលក្ខិណា ជាដើម។
ពេជ្រ ជីជី បានរៀបរាប់ឲ្យដឹងថា នាងមានកំណើតក្នុងរាជធានីភ្នំពេញ មិនមានឈាមជ័រជាអ្នកសិល្បៈអ្វីឡើយ ប៉ុន្តែរូបនាងមានចិត្តស្រលាញ់សិល្បៈតាំងពីដឹកក្ដីមកម្ល៉េះ។ មូលហេតុដែលនាំឲ្យនាងមានឱកាសបានចូលសម្ដែងសិល្បៈនោះ ដំបូងឡើយក៏ព្រោះតែនាងជាមនុស្សចូលចិត្តថតវីដេអូបង្ហោះលើបណ្ដាញសង្គមលេងជាមួយនិង មិត្តភ័ក្ដិជាច្រើនទៀតនៅសាលារៀន។ នាងថា ដោយអ្នកដឹកនាំសិល្បៈមួយចំនួនឃើញវីដេអូដែលនាងផុសនោះ ក៏បានទាក់ទងឲ្យនាងសាកល្បងសម្ដែងរឿងខ្លីមួយ ។
ជីជី បានបន្តឲ្យដឹងថា អាចថាជាទេពកោសល្យ និងសមត្ថភាព នាងក៏មានឱកាសបានថតភាពយន្តជាបន្តបន្ទាប់ ដោយមកទល់ពេលនេះ ខ្លួនធ្លាប់បានថតភាពយន្ត៥ទៅ៦រឿងមកហើយ បច្ចុប្បន្នកំពុងតែជាប់កុងត្រាថតភាពយន្តថ្មីមួយទៀតឲ្យផលិតកម្ម LD។
តារាស្រីរូបនេះបានរៀបរាប់រឿងដែលខ្លួបធ្លាប់ថតកន្លងមកមានដូចជា រឿង "ឃុនឆាង ឃុនផែន ",រឿង" ឆន្ទា",រឿង"សមុទ្រទឹកភ្លែក",រឿង"រាជិនីភូមិគ្រឹះ" និង"រឿង អេតាស៊ីវិលផ្តាច់ជីវិត" ជាដើម ដោយរឿងទាំងនោះ ជីជី បានថតជាមួយតារាល្បីជាច្រើន ។ "ចាសបង! ខ្ញុំថតជាមួយបងសិរីមន្ត ខ្ញុំថតរឿង និង MV ថតជាមួយម៉ាក់ អម្ពរ ទេវី និងរឿង" ឆន្ទា ហើយថតជាមួយ បងចន ច័ន្ទ និងរឿង"រាជិនីភូមិគ្រឹះ" ចំណែកជាមួយកូន ព្រាប សុវត្ថិ និងថតMVបទ ចង្វាក់ពើត" ពេជ្រ ជីជី រៀបរាប់បញ្ជាក់ឲ្យដឹង។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រី ពេជ្រ ជីជី និយាយថា នាងអាចធ្វើជា MC ដើរម៉ូដ និង លេងកំប្លែងបានថែមទៀតផង។
ជីជីបានបង្ហើបឲ្យដឹងថា ឆាប់ៗខាងមុខនេះ ខ្លួនគ្រោងសម្ដែងភាពយន្តរហូតដល់ទៅ២រឿងបន្ថែមទៀត ប៉ុន្តែចំណងជើង និងសម្ដែងជាតួអ្វីនោះ មិនទាន់បង្ហើបឲ្យដឹងឡើយ ព្រោះខាងផលិតកម្មមិនទាន់ឲ្យបញ្ចេញនៅឡើយ។
តារាស្រីវ័យ១៨ឆ្នាំរូបនេះ បានសម្ដែងអារម្មណ៍សប្បាយចិត្តក្រៃលែងពេលដែលទទួលបានការងារជាបន្តបន្ទាប់បែបនេះ។នាងបានដាក់ក្ដីសង្ឃឹមថា ខ្លួននឹងបន្តដើរលើវិថីសិល្បៈនេះបន្តទៀត ដោយមិនរាថយឡើយ ប្រសិនបើទស្សនិកជននៅតែត្រូវការ ត្បិតអីអាជីពមួយនេះ ដូចនាងបានលើកឡើងខាងលើ គឺអាជីពមួយនេះជាក្ដីស្រលាញ់ដែលនាងបានជម្នះឧបសគ្គជាច្រើនមកហើយ។
ទៅថ្ងៃអនាគត នៅតែមានឱកាស បានសម្ដែងភាពយន្តជាបន្តបន្ទាប់បែបនេះ ជីជី រំពឹងថា ខ្លួននាងច្បាស់ជាអាចមានឱកាសក្ដាមបានតំណែងតួឯក ក្នុងរឿងណាមួយជាក់ជាមិនខាននោះទេ៕
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលចុច https://goo.gl/iTqDWW។