សមាជិក​ជម្រើស​ជាតិ​៣​នាក់​ទៅ​ម៉ាឡេស៊ី​​វិញ​ថ្ងៃ​ត្រង់​នេះ​

  • 2018-03-29 04:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​៣​នាក់​ត្រូវ​វិល​ត្រឡប់​ទៅ​ក្លឹប​របស់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​ថ្ងៃ​ត្រង់​នេះ​​ហើយ​ ខណៈ​ម្នាក់​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​តាំង​ពី​យប់​មិញ​ បន្ទាប់​ពី​ពួក​គេ​ទាំង​៤​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ពាន​រង្វាន់​ AFC Asian Cup។

ខ្សែ​បម្រើ​ការពារ​កណ្តាល​ ធារី ​ចន្ថាប៊ីន​​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​យប់​មិញ​មុន​គេ​ បន្ទាប់​ពី​ចប់​ជួយ​​ជម្រើស​ជាតិ។ ចំណែក​ ប្រាក់​ មុន្នីឧត្តម​ កែវ សុខផេង​ និង​ ចាន់ វឌ្ឍនាកា​ត្រូវ​ហោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ថ្ងៃ​ត្រង់​ទី​២៩​ ខែ​មីនា​នេះ​ហើយ។

កីឡាករ​កម្ពុជា​ដែល​ជា​សមាជិក​ជម្រើស​ជាតិ​ទាំង​៤​នាក់​លេង​ក្លឹប​ខុស​គ្នា​ទាំង​៤​នៅ​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី​រដូវ​កាល​២០១៨​នេះ​គឺ​ ចាន់ វឌ្ឍនាកា​លេង​ឲ្យ​ក្លឹប​ Pahang FA ​ ធារី ចន្ថាប៊ីន​ លេង​ឲ្យ​ក្លឹប​ Teranganu FA កែវ សុខផេង​លេង​ឲ្យ​ក្លឹប​ PKNP FC និង ប្រាក់ មុន្នីឧត្តម​លេង​ឲ្យ​ក្លឹប NEGERI SEMBILAN ៕

ចាន់ វឌ្ឍនាកា
ធារី ចន្ថាប៊ីន
កែវ សុខផេង
ប្រាក់ មុន្នីឧត្តម

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម