ទើប​បាន​ចូល​លេង​ថ្ងៃ​មុន ឥឡូវ​ Reus មាន​បញ្ហា​ទៀតហើយ​ មុនពេល​ប៉ះ Bayern

  • 2018-03-29 12:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Marco Reus អាច​នឹង​អវត្តមាន​ ក្នុង​ការ​ប្រកួត​ប៉ះ​ជាមួយ​ Bayern Munich នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ដោយ​សារ​បញ្ហា​របួស។

កីឡាករ​អាល្លឺម៉ង់​កំពុង​មាន​របួស​សរសៃ​ក្រលៀន។

​អ្នក​ចាត់​ការ Borrussia Dortmund លោក Peter Stoger ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា លោក​មិន​សង្ឃឹម​ទេ​ថា Reus នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​លីគ Bundesligaនា​ថ្ងៃ​សៅរ៍​ខាង​មុខ។ លោក​បាន​ថ្លែង​ថា៖ " Reus មិន​បាន​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​ទេ។ ខ្ញុំ​មិន​សង្ឃឹម​ច្រើន​ទេ ថា​គេ​នឹង​អាច​លេង​ក្នុង​ការ​ប្រកួត​មួយ​នេះ" ។

សូម​បញ្ជាក់​ផង​ដែរ​ថា Reus ទើប​តែ​បាន​ចូល​លេង​ប្រកួត​វិញ នៅ​ថ្ងៃ​ទី ១០ កុម្ភៈ​ឆ្នាំ​នេះ ប៉ុណ្ណោះ​បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ជង្គង់​អស់​រយៈ​ពេល​ជាង ៩​ខែ។

Bayern នឹង​បើកទ្វារស្វាគមន៍ក្លឹប Dortmund នៅ​ថ្ងៃសៅរ៍ខាង​មុខ នាវេលា ម៉ោង ១១ៈ៣០ យប់ម៉ោង​នៅកម្ពុជា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី