កូន​ប្រុស​ពៅ​ វីតាមីនសេ ប្ដេជ្ញា​ចិត្ត​​​​ធ្វើ​ឲ្យ​បាន​​បណ្ដាំ​ចុង​ក្រោយ​​របស់​ឪពុក​

  • 2018-03-30 08:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មុន​ពេល​​​កំពូល​តារា​កំប្លែង​ វីតាមីនសេ ​លា​ទៅ​កាន់​លោក​ខាង​មុខ​ចោល​កូន​​ៗ​ និង​ភរិយា​ជា​ទី​ស្រឡាញ់​​​​ខ្លួន​​ បាន​ផ្ដាំផ្ញើ​​​​ពាក្យ​ពេចន៍​​ខ្លះ​ៗ​​ទៅ​កាន់​​កូន​ប្រុស​ពៅ​​​ថា​៖​" កូន​ត្រូវ​ចេះ​ស្រឡាញ់​ នឹង​មើល​ថែទាំ​​ម៉ាក់​ឲ្យ​បាន​ល្អ ពេល​អត់​ពី​ប៉ា​ទៅ ព្រោះ​ម៉ាក់​កូន​គ្មាន​សាច់​ញាតិ​ណា​ទេ​​គឺ​មាន​តែ​ខ្លួន​មួយ​​"។

លោក ម៉ៅ ច័ន្ទភ័ត្រា ​កូន​ប្រុស​ពៅ​លោក វីតាមីនសេ

ចំពោះ​​បណ្ដាំ​​គ្រប់​ម៉ាត់​របស់​​ឪពុក​ផ្ដាំ​ផ្ញើ​មុន​ពេល​ផុត​​ដង្ហើម​នេះ​ដែរ ម៉ៅ ច័ន្ទភ័ត្រា ​ជា​កូន​ប្រុស​ពៅ​បាន​ប្ដេជ្ញា​​​ចិត្ត​ថា នឹង​ធ្វើ​ឲ្យ​បាន​មិន​ឲ្យ​ឪពុក​ខ្លួន​ខក​បំណង​នោះ​ទេ។លោក​ថា​៖​" ​ទោះ​បី​ជា​ប៉ា​គាត់​មិន​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ខ្ញុំ​ និង​បង​ៗ​មើល​ថែ​ម៉ាក់​ក្ដី តែ​ក្នុង​នាម​យើង​ជា​កូន​​ត្រូវ​តែ​មើល​ថែ​​គាត់​ហើយ​បង​ តែ​នៅ​ពេល​​ប៉ា​​ផ្ដាំ​ផ្ញើ​បន្ថែម​​ទៀត​ កាន់​តែ​ធ្វើ​ឲ្យ​កូន​ៗ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ទាំ​ម៉ាក់​កាន់​តែ​ខ្លាំង​ឡើង​"។

អ្នកស្រី លីវ ស៊ីថា ភរិយាលោក វីតាមីនសេ

ម៉ៅ ច័ន្ទភ័ត្រា បន្ថែម​ថា​ ក្រៅ​ពី​ពាក្យ​​​បណ្ដាំ​ខាង​លើ​​ឪពុក​របស់​លោក ក៏​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​កូន​ទាំង​អស់​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ មើល​ថែរក្សា​គ្នា​ទៅ​វិញ​ទៅមក​​ ទើប​​លោក​ទៅ​បាន​ស្ងប់​សុខ​។

កូនប្រុសស្រីលោកវីតាមីនសេ

កំពូល​តារា​កំប្លែង​ វីតាមីនសេ បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​ ១២ យប់​​រំលង​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​ ៣០ ខែ មីនា ឆ្នាំ ២០១៨ ដោយ​​ជំងឺ​មហារីក​ថ្លើម​។ សព​របស់​លោក នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​១ ខែ មេសា ឆ្នាំ ២០១៨ នៅ​វត្ត​វង្គដបុរី​ ស្ថិតនៅសង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​ វេលា​ម៉ោង​ ៥ ឬ ៦​ ល្ងាច​៕​​

ចុចអាន៖ទិដ្ឋភាព​តារា​កំប្លែង​ជើង​ចាស់​ច្រើន​រូប​​​​ក្ដុក​ក្ដួល​​ថ្ងៃបុណ្យ​សព​ វីតាមីនសេ​​

ចុចអាន៖នាយ​ សានម៉ៅ ត្រដរ​មក​​បុណ្យ​សព​លោក​តា​ វីតមីនសេ ទាំង​ខ្លួន​ល្ហិតល្ហៃ

អត្ថបទ៖ ឆុង ស៊ីណាន