ប្រវត្តិតស៊ូ សិល្បករអាយ៉ៃស្រី​ល្បីខាងច្រៀង​បង្កប់​សារ​អប់រំ

  • 2018-04-06 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុង ១៩៨០ ការស្ដាប់ល្ខោនវិទ្យុគឺជារឿងដ៏ពេញនិយមបំផុតព្រោះពេលនៅបច្ចេកវិទ្យាមិនមានការរីចំរើនដូចបច្ចុប្បន្ន។ សិល្បៈករទាំងបុរាណនិងសម័យបានសិ្ថតក្នុងបេះដូងប្រជាពលរដ្ឋខ្មែទាំងក្រុងនិងជនបទ ជាពិសេសផ្នែក​អាយ៉ៃ។ ក្នុងសម័យនោះសិល្បៈករផ្នែក បុរាណអាយ៉ៃមានលោក ឈិន ឈៀង លោកផាត់ សាន់ លោកហិន ហេង ព្រហ្ម ម៉ាញ ផ្នែកនារី លោកស្រីណយ សំណាង លោកស្រីប៉ក សំអុល លោកស្រី អ៊ុក សុផាជាដើម។ ថ្ងៃនេះ Sabay សូមលើកយកប្រវត្តិត្រួសៗ ស្រ្តីអាយ៉ៃជើងចាស់ លោកស្រី អ៊ុក សុផា មកបង្ហាញជូន។

អ្នកស្រី អ៊ុក សុផា និង អ្នកស្រីយ៉យ

ប្រវត្តិគ្រួសារ លោកស្រី អ៊ុក សុផា កើតនៅឆ្នាំ ១៩៤៧ មានស្រុកកំណើតនៅស្រុកបាទីខេត្តតាកែវ មានបងប្អូនស្រី ៥នាក់ ក្នុងចំនោមបងប្អូន៥នាក់ និងជាអ្នកសិល្បៈបុរាណតែម្នាក់ ។ អ្នក ស្រីជាកូនទី២ ដែលមានឪពុកជាអ្នកតន្ត្រីករបុរាណ និង ម្តាយជាស្រ្តីមេផ្ទះ។

វិស័យសិល្បៈ

អាចថាមាននិស្ស័យសិល្បៈ ជាប់ពីកំណើតមកព្រោះមានឪពុកជាសិល្បៈករតន្រ្តីបុរាណកាន់ឧបករណ៍ ទ្រ។ លោក ស្រីអ៊ុក សុផា មានការប៉ិនប្រសបច្រៀង ពីរោះតាំងពីកុមា ។លោកស្រីនិយាយថារាល់ពេលលោកស្រី ច្រៀងលេងម្តងៗ ដើម្បីបន្ធូភាពហត់នឿយពីការងារស្រែចម្ការ តែងតែមាន ការសរសើរ ពីសំណាក់ អ្នកភូមិ អ្នកស្រុក។ ក្រោយពីឳពុកចែកឋានក្នុងឆ្នាំ ១៩៦៤ទៅបង្គោលគ្រួសារ ត្រូវបានបាត់បង ពេលនោះភារៈកូនៗ ត្រូវជួយរកចំណូល ដើម្បីផ្គត់ផ្គង់ គ្រួសារ។ លោកស្រី អ៊ុក សុផាដែលមានអាយុទើប ១៦ឆ្នាំបានចាប់ផ្តើមចូលក្រុមសិល្បៈក្នុងភូមិក្នុងវង់ល្ខោបាសាក់មួយ ដោយរងតំនៀលអ្នកភូមិ ស្រុកជាច្រើន ដោយគេនិយាយថា មាន់ញីចេះរងាវ ជាដើម។ រហូតមកដល់ឆ្នាំ ១៩៧២ ទើបលោកស្រី មករស់នៅក្នុង ភ្នំពេញ និង ត្រូវបានសិល្បៈការអាយ៉ៃជើងចាស់ពីរូប ហើយបានផ្តល់ឱកាសឲ្យលោកស្រីឲ្យទៅធ្វើការងារ នៅក្នុងវិទ្យុជាតិ។ ឱកាសមួយនេះ បានធ្វើឲ្យលោកស្រីអ៊ុក សុផា បានសិក្សា បន្ថែមនូវទម្រង់សិល្បៈបុរាណអាយ៉ៃ ជាពិសេស ក្នុងឆ្នាំដដែលនោះក៏បានប្រឡង​ជាប់ណាត់ថ្នាក់ ២ទូទាំងប្រទេស។ រយៈពេលនៃការធ្វើការនូវវិទ្យុជាតិ លោកស្រីអ៊ុក សុផាក៏បានសម្តែងសិល្បៈជាច្រើនមានល្ខោននិយាយជាដើម។

អ្នកស្រីអ៊ុក សុផា និងលោកឈិន ឈៀង កាល​​លោកនៅសម្ដែង

ជីវិត ស្នេហា

ភាពជោគជ័យនៅក្នុងវិស័យសិល្បៈ បានធ្វើឲ្យលោកស្រីអាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសារ។ លោកអ៊ុក សុផាបានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកអាយ៉ៃដែលមានសំឡេងល្អ មានការប៉ិនប្រសព វោហាសព្ទក្នុងការសម្តែង ជាមួយ លោកឈិន ឈៀងក្នុងឆ្នាំ១៩៧២។ចំណងដៃក្រោយពីជីវិតអាពាហ៍ពិពាហ៍បានកូនប្រុស ស្រី ចំនួន ៣នាក់ តែគ្មានអ្នកបន្តវេនផ្នែកសិល្បៈទេ។ គូរស្នេហ៍សិល្បៈមួយគូរ បច្ចុប្បន្នហាក់ដូចជាបាត់សម្មភាព ចេញការសម្តែងក្នុងប្រពន្ធ័ផ្សព្វផ្សាយជាយូរឆ្នាំមកហើយ។ ព្រោះ ក្នុងរយៈពេលជាង ១០ឆ្នាំលោក ឈិន ឈៀង លោកមានជំងឺជាប់ខ្លួន ដែលមិនអាចសម្តែងបាន។ ចំណែក លោក ស្រី អ៊ុក សុផា ក៏ត្រូវនូវមើលថែជំងឺស្វាមី ។

អ្នកស្រីអ៊ុក សុផា និងលោកឈិន ឈៀង

ការសិក្សានិងការងារ

អ្នកស្រីអ៊ុក សុផាទទួលបានការសិក្សាត្រឹមថ្នាក់៧ក្នុងសម័យមុន ទោះជាយ៉ាងណា លោកស្រីអ៊ុក សុផា ត្រូវបានសាកលវិទ្យាភូមិន្ទវិចិត្តសិល្បៈអញ្ជើញឲ្យទៅបង្រៀនសិល្បៈ អាយ៉ៃ និង នៅក្នុងពេលនេះ លោកស្រីអ៊ុក សុផា និង ស្វាមីមានតួរនាទី ជាទីប្រឹក្សាក្រសួងព័ត៌មាន ។ ចំការសិក្សាផ្នែក​អាយ៉ៃលោកស្រីបញ្ជាក់ថាពេលនេះសិល្បៈអាយ៉ៃគ្មានសិស្សចូលរៀនទេ អ្នក​​ស្រីក៏មាន​​ការព្រួយបានរម្ភពីសិល្បៈមួយ​នេះ​ដែរ៕

អត្ថបទ៖ ច្រឹក ស្រីអូន