Galaxy S6 និង S6 edge ត្រូវ Samsung បោះបង់ចោល ជាផ្លូវការហើយ
- 2018-04-04 02:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S6 និង S6 edge ត្រូវ Samsung បោះបង់ចោល ជាផ្លូវការហើយ
ចន្លោះមិនឃើញ
ក្រោយពីទទួលបានការ Support រយៈពេល ៣ ឆ្នាំរួចមក នៅពេលនេះ Samsung បានប្រកាសថានឹងលែងផ្ដល់ការ Support ដល់ Galaxy S6 និង S6 edge ទៀតហើយ។
លែងផ្ដល់ការ Support នេះមានន័យថា Galaxy S6/S6 edge នឹងមិនទទួលបានការអាប់ដេតនូវប្រព័ន្ធប្រតិបត្តិការថ្មីៗ ឬ អាប់ដេតលើកម្រិតសុវត្ថិភាពតទៀតនោះទេ។ ប្រព័ន្ធប្រតិបត្តិការ Android Nougat និង ការអាប់ដេតលើកម្រិតសុវត្ថិភាពនៅខែកុម្ភៈ គឺជាការ Support ចុងក្រោយបំផុតដែលស្មាតហ្វូនទាំងពីរទទួលបាន។
គួរដឹង Galaxy S6 edge+ និង Galaxy S6 Active អាចនឹងជាម៉ូដែលបន្ទាប់ដែលលែងទទួលបានការ Support ដោយសារវាបានប្រកាសចេញក្រោយ S6/S6 edge តែប៉ុន្មានខែប៉ុណ្ណោះ៕
-->Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
ចុចអាន៖