​ទីបំផុត ដឹង​ថ្ងៃ​កំណើត​ LG G7 ក្បាល​ឆក

  • 2018-04-04 01:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​ LG បាន​បញ្ជាក់​ប្រាប់​ដល់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ថា​ស្មាតហ្វូន​កំពូល​ជំនាន់​ថ្មី​របសើ​ខ្លួន​​នឹង​បង្ហាញ​ចេញ​ក្នុង​ប្រទេស​នេះ​ជា​ផ្លូវ​ការ​ នា​ចុង​ខែ​មេសា​នេះ។

ការ​ទទួល​កក់​ស្មាតហ្វូន​ស៊េរី​ថ្មី​ក៏​នឹង​ចាប់​ផ្ដើម​ ក្រោយ​ប្រកាស​ចេញ​​បានមួយ​សប្ដាហ៍​ ហើយ​អាច​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា។ ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ LG ដែល​បច្ចុប្បន្ន​គ្រប់​គ្នា​បាន​ដាក់​ឈ្មោះ​ថា​ G7 រំពឹង​ថា​ជា​ស្មាតហ្វូន​ LG ដំបូង​ប្រើ​អេក្រង់​ M-LCD ដែល​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជាង​អេក្រង់​ LCD ចំនួន​ ៣៥%។

រូប Render របស់​ LG G7

បន្ថែម​ពី​នេះ​ក្រុមហ៊ុន​ LG ក៏​បាន​ឲ្យ​ដឹង​ថា​ G7 នឹង​មាន​តម្លៃ​ដែល​អាច​ទទួល​យក​បាន​ ដោយ​សារ​ក្រុមហ៊ុន​បាន​​កាត់​ថ្លៃ​ចំណាយ​តាម​រយៈ​ការ​ប្រើ​អេក្រង់​ LCD ជំនួស​ឲ្យ​ OLED។

រូបតំណាង

ជា​ចុង​ក្រោយ​ LG G7 ក៏​នឹង​រំពឹង​ថា​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ ដែល​មាន​ Aperture f/1.5 អាច​ស្រូប​យក​ពន្លឺ​បាន​ប្រសើរ​ជាង​មុន។ ចចាមអារ៉ាម​អំពី​អេក្រង់​មាន​ក្បាល​ឆក​ក៏​អាច​នឹង​មាន​លើ​ស្មាតហ្វូន​​ថ្មី​នេះ​ដែរ រួម​ជា​មួយ​បន្ទះ​ឈីប​ Snapdragon 845៕​​​

-->Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម