មុខងារ​សម្ងាត់ ៥ យ៉ាង អ្នក​ទើប​ប្រើ iPhone ថ្មីថ្មោង​គួរ​ដឹង

  • 2018-04-02 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរការ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ iOS លើ​ឧបករណ៍ iPhone/iPad តែង​មាន​មុខងារ​សម្ងាត់​ជា​ច្រើន ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​ក៏​មាន​​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ពោល​គឺ​ទើប​តែ​ប្តូរ​មក​ប្រើ iPhone ដំបូង អាច​មិន​ទាន់​ដឹង​ច្បាស់​ពីមុខងារ​ទាំង​នោះ។ Sabay ចែករំលែក​ឲ្យ​ស្គាល់​ពី​មុខងារ​សំខាន់ ៥ យ៉ាង​ជួយ​ឲ្យ​ការ​ប្រើប្រាស់​កាន់​តែ​ធំ​ទូលាយ។

១.ការ​ស្វែងរក​កម្មវិធី (App) បាន​រហ័ស:

មិន​ថា​ស្ថិត​នៅ​លើ​ផ្ទៃ Homescreen ក៏​អ្នក​ប្រើប្រាស់​អាច​ចូល​ទៅ​កាន់​របារ​ស្វែងរក Spotlight បាន ដោយ​គ្រាន់​អូស​មក​ក្រោម​នៅ​លើ​ផ្នែក​អេក្រង់។ ធ្វើ​បែប​នេះ អ្នក​មាន​សិទ្ធ Search រក​កម្មវិធី-ហ្គេម​ណា​មួយ បាន​រហ័ស ដោយ​ត្រឹម​បញ្ចូល​ដើម​តួ​អក្សរ។

២.ផ្ញើ​រូប​ទៅ​ iPhone ដទៃ​បាន​រហ័ស​បំផុត:

អ្នក​អាច​ធ្វើ​ការ​ផ្ទេរ​ចេញ​ទាំង​រូបភាព ឯកសារ និង​វីដេអូ ទៅ​កាន់ ឧបករណ៍ iPhone/iPad ដទៃ​តាម​រយៈ​មុខងារ AirDrop។ ដើម្បី​ដឹង​ពី​វិធី​ប្រើប្រាស់​សូម​ចុច ​ត្រង់នេះ​

៣.បង្កើត​ប្រភេទ​រំញ័រ (Vibration) ដោយ​ខ្លួន​ឯង:

អ្នក​តែង​ទទួល​សារ​ចេញ​ពី​កម្មវិធី ឬ Email ជា​ញឹកញយ ហើយ​ធម្មតា​រំញ័រ​នឹង​លោត​ចេញ​ព្រម​គ្នា​នៅ​ពេល​នោះ។ បើ​ចង់​ចែក​ឲ្យ​ដាច់​ដោយឡែក​ពី​គ្នា អ្នក​ប្រើប្រាស់​អាច​បង្កើត Vibrate ដោយ​ខ្លួន​ឯង​បាន ចុច​ចូល​ទៅ Settings > Sounds > (Choose a Notification Type) > Vibration អូស​មក​ក្រោម​រើស​យក Create New Vibration និង​ធ្វើ​តាម​ការ​ណែនាំ។

៤.ពង្រីក​ទំហំ​តួ​អក្សរ:

ជួន​កាល​អក្សរ​បង្ហាញ​លើ​អេក្រង់​មាន​ទំហំ​តូច ពិបាក​ក្នុង​ការ​មើល ជា​ពិសេស​ប្រភេទ​ស្មាតហ្វូន​អេក្រង់​តូច​ដូច​ជា​ម៉ូឌែល iPhone 5s ឬ iPhone SE។ មធ្យោបាយ​ងាយៗ គ្រាន់​ចូល​ទៅ​កាន់ Settings > General > Accessibility > Larger Text និង​ពង្រីក​ឬ​បង្រួម​ទំហំ​តួ​​អក្សរ​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក។

៥.បង្រួម​ទំហំ Keyboard ឲ្យ​ប្រើ​បាន​ត្រឹម​ដៃ​ម្ខាង:

ពិត​ណាស់​ដែល​ទំហំ​អេក្រង់ iPhone កាន់​តែ​ធំ កាន់​តែ​ជា​ជម្រើស​ល្អ​ក្នុង​ការ​ប្រើប្រាស់ ឧទាហរណ៍​ដូច​ជា​ម៉ូឌែល Plus អ្នក​ប្រើប្រាស់​ទាមទារ​ឲ្យ​ប្រើ​ដៃ​ទាំង​ពីរ​ក្នុង​ការ​វាយ Keyboard។ សំណាង​ល្អ​ក្រុមហ៊ុន Apple ក៏​បើក​មុខងារ​ពិសេស​ One Handed Keyboard ស្ថិត​ក្នុង Settings > General > Keyboards ភ្លាម​នោះ​ទំហំ​ក្តារ​ចុច​នឹង​បង្រួម​ឲ្យ​តូច​ទៅ​ផ្នែក​ឆ្វេង​ឬ​ស្តាំ។

-->Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/iTqDWW

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី