Original Song ធ្វើ​ឲ្យ​ ពិទូ អេដា និង ពិសិដ្ឋ ទទួល​បាន​តំណែង​ថ្មី​ក្នុង​ពេល​តែ​១

  • 2018-04-04 03:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​​ទូរទស្សន៍​បាយ័ន​​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​​​​​ស្ដី​អំពី​កម្មវិធី​​​មួយ​​មាន​ឈ្មោះ​ថា "​The Melody” ​គឺ​ជា​កម្មវិធី​​ប្រឡង​ចម្រៀង​ថ្មី​​មួយ​ប្លែក​ ដែល​តម្រូវ​ឲ្យ​បេក្ខជន​ច្រៀង​បទ​ Original song​​ ដោយ​ក្នុង​នោះ​មាន​ ហេង ពិទូ អេដា និង សួន ពិសិដ្ឋ ធ្វើ​ជា​គណៈកម្មការ​។​​​

ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​លោក​ អៀង វិច្ឆ័យ ​ជា​ពិធី​ករ​បាន​លើក​ឡើង​ថា ​ស្ថានីយ​ទូទស្សន៍​​បាយ័ន​នឹង​​សម្រេច​ធ្វើ​ការ​ប្រឡង​​ចម្រៀង​ថ្មី​​មួយ​ដែល​មាន​ឈ្មោះ​ថា "The Melody” ​ដើម្បី​ផ្ដល់​ឱកាស​ដល់​បេក្ខជន​​​ទាំង​ពីរ​ភេទ​​​មាន​​​សមត្ថភាព​​និពន្ធ​​​​បទ​ចម្រៀង​ និង​បទ​ភ្លេង​​ឲ្យ​មាន​ឱកាស​ទទួល​បាន​គ្រូ​បង្វឹក​​ល្អ​ៗ​​ចាំ​ជួយ​ចង្អុល​បង្ហាញ​​ដើម្បី​បើក​ផ្លូវ​លើ​វិថី​សិល្បៈ​។ ចំណែក​ឯ​បេក្ខជន​​ដែល​គ្មាន​សមត្ថភាព​តែង​និពន្ធ​​ក៏​​អាច​មក​ដាក់​ពាក្យ​ប្រឡង​បាន​ដែរ​ឲ្យ​តែ​មាន​សំឡេង​ល្អ​។

លោក​ថា​៖​" ប៉ុន្តែ​​បេក្ខជន​ ដែល​ចូល​រួម​​តម្រូវ​ឲ្យ​ច្រៀង​​បទ​ចម្រៀង​Original song ​សម័យ​ឥឡូវ​ និង​ពី​ដើម​តែ​ប៉ុណ្ណោះ​ មិន​អាច​យក​បទ​ចម្រៀង​ មិន​មែន​ជា​ស្នាដៃ​និពន្ធ​​​ដោយ​កូន​ខ្មែរ​មក​ច្រៀង​​ឡើយ​។ យើង​ធ្វើ​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​លើក​ស្ទួយ​​​​ដល់​ការ​តែង​និពន្ធ​ ជៀស​វាង​ការ​លួច​ចម្លង​ស្នាដៃ​ពី​ប្រទេស​ជិត​ខាង ដោយ​យើង​មាន​គណៈកម្មការ​​ ៣ រូប​​​មាន​ ហេង ពិទូ អេដា និង សួន ពិសិដ្ឋ ជា​អ្នក​បង្ហាត់​បង្ហាញ​ផ្លូវ​ដល់​ពួក​គាត​​"។

ក្នុង​ចំណោម​គណៈកម្មការ​ទាំង​៣​រូប​ក្នុង​នោះ​កញ្ញា អេដា បាន​និយាយ​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ​សម្រាប់​នាង​ មាន​ឱកាស​ទទួល​​បាន​តំណែង​​ជា​គណៈកម្មការ​​ក្នុង​កម្មវិធី​ "The Melody” ។ ដូច្នេះ​នាង ប្ដេជ្ញា​ចិត្ត​ថា​ នឹង​យក​ចំណេះ​ដឹង​បទ​ពិសោធន៍​ដែល​ខ្លួន​ធ្លាប់​មាន​កន្លង​មក​ ទៅ​ផ្ទេរ​ឲ្យ​បេក្ខជន​ និង​បេក្ខនារី​ ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។

ចំណែក​ឯ​គណៈកម្មការ​ពីរ​រូប​ទៀត​មាន​ សួន ពិសិដ្ឋ និង ហេង​ ពិទូ ក៏​លើក​ឡើង​មិន​ខុស​ពី​ អេដា ប៉ុន្មាន​ដែរ​ ដោយ​​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ​​ដែល​មាន​ឱកាស​ដាក់​ពិន្ទុ​ឲ្យ​អ្នក​ចម្រៀង​និពន្ធ​ថ្មី​ ទៅ​តាម​សមត្ថភាព​​​របស់​ពួក​គេ​​មាន​យ៉ាង​សម្រិត​សម្រាំង​បំផុត​។

បេក្ខជន និង​បេក្ខនារី​​​ដែល​មាន​សិទ្ធ​ចូល​ប្រឡង​​ចាប់​ពី​អាយុ​ ១៦ ដល់​ ៣៥ ឆ្នាំ​ ហើយ​ចំពោះ​អ្នក​​ទទួល​បាន​ជយលាភី​​លេខ​១​​នឹង​ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ ១០០ លាន​រៀល​ពី​កម្មវិធី​។ គួរ​បញ្ជាក់​ថា​កម្មវិធី​នេះ​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ២១ ខែ មេសា ឆ្នាំ ២០១៨ ក្រោយ​ពី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ហើយ​៕​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី