អគារ​ស្នាក់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​របស់បវរកញ្ញា​ចក្រវាលឆ្នាំ ២០១៥ ប្រណីតមិនណយទេ

  • 2018-04-04 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ជាប់​ជា​បវរកញ្ញា​ចក្រវាល​ឆ្នាំ​ ២០១៥​ Pia Wurtzbach មមាញឹក​នឹង​ការងារ​ជា​ច្រើន​ ពិសេស​ការងារ​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​សម្រេច​រក​ផ្ទះ​មួយ​កន្លែង​នៅ​ទី​នោះ​ ដើម្បី​ស្នាក់​នៅ។

គេហដ្ឋាន​ដ៏​ប្រណីត​របស់​ស្រីស្អាត​រូបនេះ​ ជា​ប្រភេទ​អគារ​ស្នាក់​នៅ​ (Apartment) មាន​ ២០​ជាន់​ និង​ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក​ ដែល​ជា​កន្លែង​ស្រស់​ស្អាត​មួយ​ក្នុង​ចំណោម​ ទីតាំង​ទេសចរណ៍​ល្បីៗ​ផ្សេង​ទៀត​ក្នុង​ពិភពលោក។ អគារ​ស្នាក់​នៅដែល​សាង​សង់​ឡើង​តាម​បែប​បទ​ទាន់​សម័យ​របស់​ទី​ក្រុង​ញូវយ៉ក​នេះ​ Pia មិន​មែន​រស់​នៅ​តែ​ម្នាក់​ឯង​ទេ ពោល​នាង​បាន​ចែក​គ្នា​នៅ​ជាមួយ​មិត្ត​ជិតស្និទ្ធ​ គឺ​បវរកញ្ញា​អាមេរិក​ឆ្នាំ ២០១៥ Olivia Jordan។

ផ្ទះ​ដែល​មាន​ បន្ទប់​គេង​ ៣ នេះ​មាន​តម្លៃ​ជួល​ ប្រហែល​ ៦ ០០០ដុល្លារ​ក្នុង​១ខែ។ ជាមួយ​គ្នា​នោះ​ទៀត​សោត​ គ្រប់​យ៉ាង​ក្នុង​ផ្ទះ​ សុទ្ធ​តែ​បំពាក់​ទៅ​ដោយ​សម្ភារៈ​ទំនើបៗ រំលេច​សោភ័ណភាព​យ៉ាង​ស្រស់​ស្អាត៕

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​បន្ថែម​ សូម​ទស្សនា​រូបភាព​ដូច​ខាង​ក្រោម៖

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី