រំភើប​ជំនួស! Justin Timberlake សុខចិត្ត​​ផ្អាក​​ការ​ប្រគំ​តន្ត្រី​សិន ដើម្បី​អ្នក​គាំទ្រ​ម្នាក់

  • 2018-04-04 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Justin Timberlake បានបញ្ឈប់ការ​ប្រគំ​តន្ត្រី​របស់​លោក​ពាក់​កណ្ដាល​ទី​ ដើម្បី​​បំពេញ​បំណង​របស់​អ្នក​គាំទ្រ​ម្នាក់​ឲ្យ​ក្លាយ​ជា​ការ​​ពិត។

កាល​ពី​ថ្ងៃ​ច័ន្ទ ខណៈ​កំពុង​ប្រគំ​តន្ត្រី​នៅ​រង្គសាល​មួយ​ឈ្មោះ Detroit's Little Caesars Arena តារា​ចម្រៀង Justin Timberlake បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ Darcell Baxtresser ដែលកាន់​ក្រដាស​មួយ​ដោយ​សរសេរ​ថា៖ "តើ​លោក​អាច​ជួយ​ប្រកាស​ពី​ការ​មាន​ផ្ទៃពោះ​របស់​ខ្ញុំ​បាន​ទេ?” ហើយ​ប្រាកដ​ណាស់ តារា​ចម្រៀង​រូប​នេះ​ពិត​ជា​ពេញ​ចិត្ត​នឹង​ជួយ។

បើ​តាម​ស្ត្រី​ដែល​ត្រៀម​នឹង​ក្លាយ​ជា​ម្ដាយ​គេ​រូប​នោះ​បាន​ប្រាប់​វិប​សាយ E!News ថា៖ "ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​គាត់ (Justin Timberlake) តាំង​ពី​ខ្ញុំ​អាយុ​៦ឆ្នាំ​មក​ម្ល៉េះ ដូច្នេះ​ហើយ​ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​លើ​លោក​នេះ​ប្រកាស​ពី​ការ​មាន​ផ្ទៃ​ពោះ​របស់​ខ្ញុំ ប្រាកដ​ណាស់​ថា​ជា​គាត់"។

ជាមួយ​នឹង​ការ​បំពេញ​បំណង​ដ៏​ភ្ញាក់ផ្អើល និង​រំភើប​មួយ​នេះ​ដែរ ស្ត្រី​វ័យ​ក្មេង​រូប​នោះ បាន​បន្ថែម​ទៀត​ថា៖ "គ្រាន់​តែ​រឿង​នេះ​បាន​កើត​ឡើង​ភ្លាម បង​ប្អូន​ជីដូន​មួយ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​តែ​ប្រាប់​គ្រួសារ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​បង​ប្អូន​បង្កើត​ និង​ឪពុក​ម្ដាយ​ខ្ញុំ​នូវ​វីដេអូ​ដែល​ខ្ញុំ​បាន​ថត​ ហើយ​ពួក​គេ​ពិត​ជា​ស្លុត​អារម្មណ៍​និយាយ​លែង​ចេញ។ ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ទៅ​ប្ដី​របស់​ខ្ញុំ​ដែរ ហើយ​គាត់​ឡើង​និយាយ​ថា 'អូ Wow!!'”៕

ទស្សនាវីដេអូខាងក្រោម៖

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា