តាមទាន់បានដឹង! សួន ពិសិដ្ឋ លួចបើកផលិតកម្មស្ងាត់ៗ
- 2018-04-06 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមទាន់បានដឹង! សួន ពិសិដ្ឋ លួចបើកផលិតកម្មស្ងាត់ៗ
ចន្លោះមិនឃើញ
ក្រោយពីស្ងប់ស្ងាត់ចេញបទចម្រៀងនៅផលិតកម្មហង្សមាសអស់មួយរយៈរួចមក ស្រាប់តែថ្មីៗនេះលេចឮដំណឹងថាតារាចម្រៀង និងនិពន្ធលោក សួន ពិសិដ្ឋ បានបើកផលិតកម្មថ្មីផ្ទាល់ខ្លួនប្រមូលផ្ដុំទៅដោយតារាចម្រៀង Original Song ។
ការលេចឮដំណឹងខាងលើនេះ សួន ពិសិដ្ឋ បានទទួលស្គាល់ថាជារឿងពិត ព្រោះខណៈពេលនេះខ្លួនកំពុងតែរៀបចំដំណើរការផលិតកម្មថ្មីមួយនេះបានរយៈពេល១ឆ្នាំមកហើយ គ្រាន់តែមិនចង់ប្រកាសជាសាធារណៈតែប៉ុណ្ណោះ។ចំណែកឯដើមទុនវិញលោក សុំលាក់សិន។
លោកថា៖" បាទផលិតកម្មរបស់ខ្ញុំហ្នឹងឈ្មោះ ចក្រវាឡ ហ្វៀម ហើយគោលបំណងខ្ញុំនៃការបើកផលិតកម្មថ្មីមួយនេះគឺនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ហើយចំពោះអ្នកចម្រៀងវិញមានតារាជើងចាស់ចូលរួមផងដែរ។ ចំពោះតារាថ្មីៗវិញបើខ្ញុំមើលឃើញគាត់មានសមត្ថភាពខ្ញុំរៀបចំបណ្ដុះបណ្ដាលគាត់ ហើយយកចូលផលិតកម្មខ្ញុំតែម្ដង"។
ក្រៅពីផលិតកម្មបទចម្រៀងហើយនោះផលិតកម្ម ចក្រវាឡ ហ្វៀម ក៏មានផលិតខ្សែភាពយន្តភាគ និងខ្នាតធំ ដើម្បីជួយលើកស្ទួយវិស័យសិល្បៈ និងវប្បធម៌ប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរ តាមរយៈការដាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ និងតាមរោងកុន។
គួរបញ្ជាក់ថា រឿងចប់កុងត្រាជាមួយផលិតកម្មហង្សមាស ហើយឬនៅ សួន ពិសិដ្ឋ សុំមិនបកស្រាយនោះទេនៅពេលនេះ អ្វីគ្រប់យ៉ាងលោក នឹងជម្រាបជូនពុកម៉ែបងប្អូនទស្សនិកជននៅពេលក្រោយជាក់ជាពុំខាន៕