Mourinho ចាប់​អារម្មណ៍​ Willian យក​ទៅ​ជំនួស​ Mata

  • 2018-04-06 03:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juan Mata អាច​​ចាកចេញ​ពី​ Manchester United ជំនួស​វិញ​​ដោយ​​ Willian ដែល​ជា​​គោលដៅ​យូរអង្វែង​របស់​ក្លឹប​​។

លោក Jose Mourinho ​ព្យាយាម​ប្រមាញ់​​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ​តាំង​​ពី​រដូវ​ក្ដៅ​មុន​ថែម​ទាំង​បាន​​ជួប​ពិភាក្សា​ជាមួយ​​តំណាង​របស់​កីឡាករ។ កាល​នោះ​ Willian សម្រេច​​បន្ត​នៅ​ Chelsea ប៉ុន្តែ​ United មិន​បាន​បោះបង់​មហិច្ឆតា​ចង់​បាន​រូប​គេ​ចោល​​ទេ។

កុងត្រា​របស់​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​នៅ​ Stamford Bridge នឹង​អស់​សុពលភាព​ក្នុង​ឆ្នាំ​២០២០​ ហើយ​បើ​ចង់​លក់​ Chelsea អាច​ទាមទារ​ថ្លៃ​៣០​លាន​ផោន​ដូចគ្នា​នឹង​តម្លៃ​​ដែល​ក្លឹប​បាន​ផ្ដល់​ឲ្យ​ Shakhtar Donetsk កាល​ពី​៥​ឆ្នាំ​មុន។

Mata វ័យ​៣០​ឆ្នាំ​ និង​ផុត​កុងត្រា​នៅ​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​ស្នាក់​នៅ​ Old Traffordតាំង​ពី​ឆ្នាំ​២០១៤​ ដោយ​បង្ហាញ​ខ្លួន​បាន​ ១៨២​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​៣៩​គ្រាប់។​ ក្នុង​កិច្ចសន្យា​ United មាន​សិទ្ធ​បន្ថែម​កុងត្រា​ឲ្យ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​​១​ឆ្នាំ​ទៀត​ តែ​លោក​ Mourinho ទំនង​ជា​មិន​ប្រើ​វិធី​នេះ​ឡើយ​​ ដោយ​សារ​​ចង់​បាន​ Willian ច្រើន​ជាង៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ័ត្ន