មិនខ្លាចបាក់មុខ សួន ពិសិដ្ឋ សារភាពខ្ទេចរាល់កំហុសឆ្គងចំពោះប្រពន្ធ
- 2018-04-08 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្លាចបាក់មុខ សួន ពិសិដ្ឋ សារភាពខ្ទេចរាល់កំហុសឆ្គងចំពោះប្រពន្ធ
ចន្លោះមិនឃើញ
មនុស្សក្នុងលោកគ្មានអ្នកណាល្អឥតខ្ចោះនោះទេ លោក សួន ពិសិដ្ឋ ក៏មានកំហុសខុសឆ្គងដែរ។ កំហុសឆ្គងនោះមានធ្វើឲ្យភរិយាសំណព្វចិត្តស្រក់ទឹកភ្នែក និងពេលខ្លះបំពេញតួនាទីខ្លួនមិនបានល្អ។
ជាមនុស្សប្រុសដែលមានទំនួលខុសត្រូវជាមួយក្រុមគ្រួសារ អ្នកនិពន្ធ និងជាតារាចម្រៀង លោក សួន ពិសិដ្ឋ បានរម្លឹកពីកំហុសខ្លួនមួយចំនួនប្រាប់ Sabay ថា កាលពីនៅលីវលោកជាមនុស្សម្នាក់គិតសេរី ដើរសេរី ប៉ុន្តែក្រោយពីលោកសម្រេចចិត្តចាប់ដៃគ្នាជាមួយភរិយា សាងជីវិតគ្រួសារ លោកក៏ព្យាយាមបោះចោលនូវទម្លាប់ចាស់នោះទាំងអស់ ដើម្បីរកចំណុចកណ្ដាលមួយដែលអាចរស់នៅជាមួយគ្នាបាន។ ទោះជាយ៉ាងណាលោកថា ទៀងមិនឈ្នះទ័លនោះទេ! ក្នុងនាមជាមេគ្រួសារ ក៏មិនលោកធ្វើមិនបានល្អ ដែលធ្វើឲ្យប្រពន្ធរស់នៅលំបាក នៅពេលដែលជំនួញលោកបរាជ័យ។
សួន ពិសិដ្ឋ ៖«គូណាក៏ដូចគូណាដែរ នៅពេលរស់នៅជាមួយគ្នាតែងតែខុសទាស់គ្នាទៅលើគំនិតនៃការគិតដែរ។ ខ្ញុំធ្លាប់ឲ្យគាត់រស់នៅសមរម្យ ពេលមួយរបររកស៊ីធ្លាក់ចុះ លក់ហាងលក់អ្វី ឲ្យប្រពន្ធកូនរស់នៅលំបាកជាមួយ គាត់ខំតស៊ូរស់នៅជាមួយខ្ញុំ ខ្ញុំអាណិតគាត់ណាស់។ ខ្ញុំចេះតែខំ ទាំងការក្នុងសិល្បៈផងអ្វីផង ខ្ញុំខំព្រោះភរិយា និងកូនទាំងពីរគឺជាជីវិតរបស់ខ្ញុំ»។
ជាពិសេសស្វាមីដែលពោពេញទៅក្ដីស្រលាញ់ចំពោះគ្រួសារបានបញ្ជាក់ថា ឧត្ដមភរិយាលោកជាស្រ្តីដ៏អស្ចារ្យដែលពូកែការងារចង្ក្រានជើងឆ្នាំង ធ្វើម្ហូបឆ្ងាញ់ និងជាមនុស្សស្រីដែលមានសមត្ថភាព ជាពិសេសមានចំណេះដឹងខ្ពស់៕