នាយ កុយ ធ្វើ​ឲ្យ​​​តារា​សម្ដែង​ជើង​ចាស់​ ចៅ ចាន់ណារី មាន​ទឹក​មាត់​លេប​​ពី​ឯកឧត្ដម​ ខៀវ កាញារីទ្ធ

  • 2018-04-07 07:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ផ្ដល់​ប្រាក់​​ជា​បឋម​ចំនួន​៥០០ ដុល្លារ​​តាម​រយៈ​​មន្ត្រី​របស់​លោក សម្រាប់​ទុក​ជូន តារា​សម្ដែង​ជើង​ចាស់ លោក ចៅ ចានណារី ​បន្ទាប់​ពី​ទទួល​ដំណឹង​ថា ​តារា​រូប​នេះ​​កំពុងតែ​​មាន​ជំងឺ​ប្រចាំ​កាយ និង មាន​ជីវភាព​ក្រីក្រ​ខ្លាំង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឯកឧត្ដម បាន​ផ្ដាំ​ទៅ ​មន្ត្រី​របស់​លោក​​ឲ្យ​សួ តារា​រូប​នេះ តើ​នៅ​ស្រុក​កំណើត​មាន​ដី​ផ្ទាល់​ខ្លួន​ទេ ប្រសិន​បើ​មាន​ដី លោក និង​សង់​ផ្ទះ​ជូន​ថែម​ទៀត​ផង។ នេះ​តាម​ការ​ឲ្យ​ដឹងពី​​មន្ត្រី​ម្នាក់​នៅ ក្រសួង​ព័ត៌មាន។​

តាម​មន្ត្រី​ខាង​លើ លោក​រដ្ឋ​មន្ត្រី ​បាន​​សន្យា​ថា ប្រសិន​បើ តារា​សម្ដែង ចៅ ចាន់ណារី មាន​ដី​ផ្ទាល់​ខ្លួន លោក​​និង​សង់​ផ្ទះ​ជូន ដោយ​ផ្ទះ​នោះ ស្រដៀង​និង​ផ្ទះ លោក​តា ប្រាជ្ញ ឈួន ដែល​សាង​សង់​ប្រហែល​ជិត​១ម៉ឺន​​ដុល្លារ។

តាម​ការ​ឲ្យ​ដឹង​ពី លោក ហេង ឡុង អនាគត​ស្វាមី​អ្នក​នាង ចន ចាន់​លក្ខិណា លោក ចៅចាន់​ណារី និង​មក​សមាគម​សិល្បករ​ខ្មែរ​នៅ ថ្ងៃច័ន្ទ ខាង​មុខ​នេះ ដើម្បី​ទទួល​អំណោយ ពី​គមនាគមន៍ និង សប្បុរសជន​ផ្សេង​ទៀត ចំពោះ​​ថ្លៃ​ព្យាបាល​ជំងឺ របស់​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ សមាគម​ជា​អ្នក​រ៉ាប់រង​ទាំង​អស់។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក ចៅ ចាន់ណារី គឺ​ជា​អតីត​តារា​សម្ដែង​ក្នុង​ទសវត្សរ៍​ទី ៩០ ជាមួយ​អ្នក​ស្រី អម្ពរ ទេវី ទេព រិនដារ៉ូ ។ បច្ចុប្បន្ន​លោក ​កំពុង​​តែ​រស់​នៅ​ក្នុង​ខេត្ត​ក្រចេះ ក្នុង​សភាព​​​ក្រីក្រ​ខ្លាំង ដោយ​ដំណឹង​នេះ ទើប​តែ​ផ្ទុះ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ តាម​​រយៈ​នាយ កុយ ដែល​បាន​ទៅ​ជួប​លោក​ផ្ទាល់ គ្រា​ដែល​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ ទៅ​សម្ដែង​សិល្បៈ​នៅ​ទី​នោះ៕

ចុច​អាន​៖នាយ កុយ ប្រទះ​ឃើញ​អតីត​តារា​សម្ដែង​ឆ្នាំ ៩០ ចៅ ចាន់​ណារី ក្នុង​សភាព​គួរ​ឲ្យ​អាណិត​ពន់ពេក

អត្ថបទ៖ ស៊ុន ហ៊ួត

អត្ថបទពេញនិយម