មកទស្សនារូបភាពសប្បាយៗ ពីបុណ្យភូមិ ថ្ងៃទី៣
- 2018-04-08 06:04:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទស្សនារូបភាពសប្បាយៗ ពីបុណ្យភូមិ ថ្ងៃទី៣
ចន្លោះមិនឃើញ
នេះជាថ្ងៃទី ៣ នៃព្រឹត្តការណ៍បុណ្យភូមិហើយ យុវវ័យ ក្មេងចាស់ កំពុងនាំគ្នាមកកម្សាន្តយ៉ាងច្រើន។ បើតាមការប្រាប់ឱ្យដឹងពី ឡេៗ បុណ្យភូមិ កាលពីម្សិលមិញ មានអ្នកចូលរួមប្រមាណជាង ២ ម៉ឺននាក់ ហើយសម្រាប់ថ្ងៃទី ៣ នេះចំនួនអ្នកចូលរួមអាចកើនឡើងពី ៤ ឬ ៥ ម៉ឺននាក់។
ក្នុងកម្មវិធីបុណ្យភូមិនេះផងក៏មានការតាំងបង្ហាញសិល្បបុរាណខ្មែរ ដោយសិល្បករជិតឆ្ងាយ ពិសេសការគាស់កកាយល្បែងប្រជាប្រិយខ្មែរជាច្រើនមកវិញដោយអ្នករៀបចំកម្មវីធី។ បុណ្យភូមិ ឆ្នាំ ២០១៨ នេះពិតជាបង្កើតអនុស្សាច្រើន គួរជាការកត់សម្គាល់។
សម្រាប់ថ្ងៃទី ៣ នេះ តាំងពីព្រឹកម៉ោង ៩ មកដល់ខណៈនេះ មានការចូលរួមយុវជនខ្មែរយ៉ាងច្រើន លើសពីស្មានទៅទៀត។ ខាងក្រោមនេះជារូបភាពសម្រាប់ព្រឹកនេះ ថាតើមានភាពសប្បាយរីកយ៉ាងណា៖
ដោយឡែក បើលោកអ្នកចង់ចំណេញច្រើនពេលធ្វើដំណើរទៅលេងបុណ្យភូមិ តាក់ស៊ី Grab ជាជម្រើសល្អបំផុត ព្រោះអីមានប្រូម៉ូសិនបញ្ចុះតម្លៃ ៥០% នៃថ្លៃធ្វើដំណើរសរុបឯណោះ។ ការបញ្ចុះតម្លៃកំណត់ត្រឹម ៤០ ០០០ រៀល ខ្ពស់បំផុតចំពោះការធ្វើដំណើរម្ដង ។ បញ្ចូលកូដ BONNPHUM រាល់ពេលជិះ Grab ទៅលេងបុណ្យភូមិ (ប្រើកូដបាន ២ដង ក្នុងមួយថ្ងៃ) ដែលមានសុពលភាពចាប់ពីថ្ងៃទី ៦-៨ មេសា ២០១៨។ សម្រាប់អ្នកមិនទាន់មាន Grab app សូមចុចត្រង់នេះដើម្បីដោនឡូត៕
ទស្សនា ការផ្សាយបន្តផ្ទាល់ព្រឹកមិញនៅទីនេះ៖