ធ្នូខ្មែរពេញនិយម រកចំណូលបានរាប់លានរៀលក្នុងមួយថ្ងៃ ពីកម្មវិធីបុណ្យភូមិ
- 2018-04-08 06:54:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្នូខ្មែរពេញនិយម រកចំណូលបានរាប់លានរៀលក្នុងមួយថ្ងៃ ពីកម្មវិធីបុណ្យភូមិ
ចន្លោះមិនឃើញ
ធ្នូរខ្មែរត្រូវប៉ាន់ ព្រួញចំនួន ១៥ ដើម បាញ់ម្តងតម្លៃ ១ ម៉ឺនរៀល មានយុវជន យុវនារីចូលបាញ់លេងកម្សាន្ត យ៉ាងច្រើនកោះកុះតាំងពីថ្ងៃទី ១ រហូតដល់ថ្លៃទី ៣ ថ្ងៃបុណ្យភូមិនេះ។
លោក ទិល ចាន់លីន ជាគ្រូធ្នរខ្មែរប្រាប់ថា លោកបានយកធ្នូរបង្ហាញក្នុងកម្មវិធី បី ប្រភេទ ហើយមានព្រួញជាង ១០០ គ្រាប់ ហើយក្នុងមួយជួរមានអ្នកបាញ់ពី ៥ ទៅ ៦នាក់។ ហើយក្នុងកម្មវិធីបុណ្យភូមិ ជារៀងរាល់ឆ្នាំរូបលោក និងសមាជិក តែងតែចូលរួមបង្ហាញធ្នូរខ្មែរជាកីឡាកម្សាន្តមួយ ក្នុងនោះយុវជនខ្មែររូបនេះក៏កត់សម្គាល់ថា ធ្នូរខ្មែរ បានក្លាយជាកីឡាពេញនិយមមួយក្នុងកម្មវិធីបុណ្យភូមិ។
ការបាញ់ធ្នូរនេះមានការចូលលេងមិនត្រឹមតែ យុវជនទេ សូម្បីយុវតីស្អាតៗជាច្រើនក៏ចូលលេងកម្សាន្តមិនចាញ់គ្នាដែរ។ ធ្នូរខ្មែរ ជាស្នាដៃផលិតដោយ លោក ទិល ចាន់លីន ដោយស្រង់គំរូពីធ្នូរខ្មែរតាមជញ្ជាំងប្រាសាទអង្គវត្ត ពិសេសគឺស្រាវជ្រាវ វិធីធ្វើពីព្រឹទ្ធាចារ្យចាស់ៗដែលរស់នៅដាច់ស្រយ៉ាល់។ ក្រៅពីនោះ លោក ចាន់លីន សាកល្បងរៀនធ្វើធ្នូរនេះដោយខ្លួនឯង ព្រោះចិត្តស្រលាញ់ រូបលោកចោលការងារទាំងអស់ ពិសេសមុខជំនួញគ្រួសារដ៏សមរម្យ ស្រាវជ្រាវ និងផលិតធ្នូរខ្មែរតែមួយមុខប៉ុណ្ណោះ។
ចាន់លីន ប្រាប់ Sabay ឱ្យដឹងដែរថា កាលដើមឡើយរូបគេមិនមានចំណូលពីការផលិតធ្នូរខ្មែរនេះទេ ហើយក៏មានការមើលងាយ ថាការងារនេះមិនបានការ តែរូបលោក ដឹងច្បាស់ថា នេះជាកីឡាខ្មែរ ដែលមានលក្ខណៈពិសេសរបស់ខ្មែរ។ ជាពិសេស ធ្នូរខ្មែរមានកម្លាំង និងបាញ់បានឆ្ងាយជាធ្នូរបរទេស ថែមទាំងមានក្បួនខ្នាត និងសិល្បៈរចនាល្អឯកទៀតផង។ មកដល់ពេលនេះជាង ៥ ឆ្នាំហើយ ដែលយុវជនម្នាក់នេះដាក់ខ្លួនផលិតធ្នូរ និងធ្វើការងារបង្ហាញតែធ្នូរខ្មែរ ហើយធ្នូរខ្មែរក៏មានការបង្ហាញជាប្រចាំរបស់ខ្លួន ក្រៅពីបុណ្យភូមិដូចគ្នា៕
ដោយឡែក បើលោកអ្នកចង់ចំណេញច្រើនពេលធ្វើដំណើរទៅលេងបុណ្យភូមិ តាក់ស៊ី Grab ជាជម្រើសល្អបំផុត ព្រោះអីមានប្រូម៉ូសិនបញ្ចុះតម្លៃ ៥០% នៃថ្លៃធ្វើដំណើរសរុបឯណោះ។ ការបញ្ចុះតម្លៃកំណត់ត្រឹម ៤០ ០០០ រៀល ខ្ពស់បំផុតចំពោះការធ្វើដំណើរម្ដង ។ បញ្ចូលកូដ BONNPHUM រាល់ពេលជិះ Grab ទៅលេងបុណ្យភូមិ (ប្រើកូដបាន ២ដង ក្នុងមួយថ្ងៃ) ដែលមានសុពលភាពចាប់ពីថ្ងៃទី ៦-៨ មេសា ២០១៨។ សម្រាប់អ្នកមិនទាន់មាន Grab app សូមចុចត្រង់នេះដើម្បីដោនឡូត៕