ភ្ញាក់​ព្រើត! "របាំ​គ្រុឌ​"​​ ធ្លាប់​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​​​ជូនជាតិ តែ​មិន​សូវ​មាន​អ្នក​ដឹង​

  • 2018-04-09 06:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែលទស្សនា​ "របាំ​គ្រុឌ​" ជា​ប្រភេទ​​របាំ​សហសម័យ​​ដ៏​ទន់ភ្លន់​ តែ​បើ​មើល​ម្នាក់​ឯង​​គួរ​ឲ្យ​ភ័យ​ខ្លាច​​ណាស់ ព្រោះ​​មាន​ក្បាច់​រាំ​ និង​ភ្លេង​ដែល​ធ្វើ​​​ឲ្យ​អ្នក​ទស្សនា​រំភើប​តាម​ដំណើរ​នៃ​ការ​សម្ដែង​។ ជាពិសេសរបាំ​នេះ​ធ្លាប់​ទទួលបាន​ជោគជ័យ​ក្នុង​ថ្នាក់អន្តរជាតិ​រួចម្ដងមកហើយ។

អ្នកនាង​ហ៊ុន​ ប៉ែន​ ជា​នាដការី​មាន​ដែល​​ឆ្នើម​ក្នុង​ការ​សម្តែង​បាន​យ៉ាង​ល្អ​គួរ​ឲ្យ​ស្ញប់​ស្ញែង​និង មាន​ភាព​ល្អ​ឯក​ហើយក៏ជាអ្នក ដំ​ឡើង​​​​សិល្បៈ​នេះ​ឡើង​ ដោយ​ចំណាយ​ពេល​​ទាំង​ការ​ហាត់​និង​ការ​ស្រាវ​ជ្រាវ​ច្រើន​ឆ្នាំ។

អនុប្រធាន​នាយក​ដ្ឋាន​​ទស្សនីយ​ភាព​សិល្បៈ​ អ្នកស្រី​ ហ៊ុន​ ប៉ែន​ ​និង​ជា​ម្ចាស់​ស្នា​ដៃ​របាំ​គ្រុឌបាន​ប្រាប់​ Sabay ថា ​​អ្នក​ស្រី​​មាន​បំណង​​ចង់​បង្កើត​ស្នាដៃ​នោះ​តាំង​ពី​ឆ្នាំ​១៩៩៧។ ​អ្នក​ស្រី​​ បាន​ចេញ​ស្រាវ​ជ្រាវ​ក្នុង​ឆ្នាំ​២០០០ដោយគិតទាំង​ទស្សនៈ​របស់​ពលរដ្ឋ​ និង​ ការ​វិវត្តន៍​ក្នុង​សង្គម​​ផង។ នៅ​ឆ្នាំ​២០០៣​ របាំនេះ​ក៏​មាន​រូប​រាង​​អ្នកស្រី​ក៏​បាន​ចេញ​សម្តែង។​ ក្នុង​ឆ្នាំ​ដដែល​នោះ​ ​អ្នក​ស្រី​ក៏បាន​នាំ​យក​របាំ​នេះ​ទៅ​ចូលរួម​ប្រកួត​របាំ​សហសម័យ​លើទឹក​ដី​​ឥណ្ឌូ​នេ​ស៊ី​ ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។ ក្រោយ​មក​អ្នកស្រី​បាន​នាំ​របាំ​នេះ​ទៅ​សម្ដែង​​នៅ​ប៉ែក​អឺរ៉ុប​ និង​ទទួល​បាន​ការ​​គាំទ្រ​យ៉ាង​ច្រើន​ទៀត​ផង​​។​​​​

សាស្រ្តាចារ្យ​វ័យ៣៥ឆ្នាំ​រូប​នេះ​​ មាន​គម្រោង​ធ្វើឲ្យ​​ទម្រង់​សហសម័យ​​​ខ្មែរ​​ឲ្យ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​​​កម្ពុជា ទើប​បន្ត​សកម្មភាព​ផ្សព្វផ្សាយ​ដូច្នេះ។ អ្នកស្រី​ ហ៊ុន​ ប៉ែន​៖ «ខ្ញុំ​ស្រលាញ់​សត្វ​គ្រុឌ​​ កាល​ពី ឆ្នាំ​១៩៩៧​ខ្ញុំ​ឃើញ​ឪ​ពុក​ខ្ញុំ​រៀប​ចំ​សម្ដែង​ដោយ​មាន​ស្គរ​ជា​ច្រើន​ចូលរួម​ទើប​ខ្ញុំ​មាន​គំនិត​ចង់​បង្កើត​របាំ​មួយ​ដែល​ប្រើ​ក្បាច់​ដូច​សត្វ​គ្រុឌ​ និង​ឫទ្ធិ​អំណាច​របស់​វា។​ ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​​ភ្លក់​រសជាតិ​របាំ​ថ្មី​ មួយ​ដែល​នៅ​រក្សា​ក្បាច់​ខ្មែរ​ និង​ដាក់​ចូល​បន្ថែម​នៅ​អារម្មណ៍​ដោយ​បង្ហាញ​ទឹក​មុខ​ហាត់​ជា​ដើម»។

ជា​កូន​ស្រីពៅ​ក្នុង​ចំណោម​បង​ប្អូន​ស្រី​ទាំង​៤នាក់​ កើត​ក្នុង​ត្រកូល​អ្នក​សិល្បៈ​នៅ​​រាជ​ធានី​ភ្នំ​ពេញ​ អ្នក​ស្រី​បាន​ចូល​ហាត់​របាំ​តាំង​ពី​អាយុ​៥ឆ្នាំ​។ ទោះ​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម គ្រួសារ​ អ្នកស្រី​​មិន​ដែល​មាន​គំនិត​​បោះ​បង់​នោះ​ឡើយ​​ ។

អ្នក​ស្រី​បញ្ជាក់​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ អ្នក​ស្រី​តែង​តែ​ច្នៃ​របាំ​នេះ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ កន្លង​មក​អ្នក​ស្រី​ ប៉ែន​ ក៏​ធ្លាប់​យក​របាំ​នេះ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Cambodia’s Got Talent ដែល​បាន​​ធ្វើ​ឲ្យ​មហាជន​ខ្មែរ កោត​សរសើរ​យ៉ាង​ក្រៃលែង៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធដោយ អ្នក​ស្រីហ៊ុន បែន

អត្ថបទពេញនិយម