តិច​មិន​ដឹង​ទៅ Windows 10 មាន​ប្រអប់ Search មួយ​ អាច​ស្រាវជ្រាវ​ឯកសារ​បាន​ភ្លាមៗ

  • 2018-04-11 01:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Windows 10 មិនមែន​ថ្មី​នោះ​ទេ មាន​ប្រអប់​ស្រាវជ្រាវ​មួយ​នៅ​ជ្រុង​ឆ្វេង​ខាងក្រោម អាច​ឲ្យ​អ្នក​រុករក​កម្មវិធី តន្ត្រី និង​ឯកសារ​ផ្សេងៗ​លើ PC បាន​ងាយស្រួល​ និង​រហ័ស​។ 

១) ប្រអប់​ស្រាវជ្រាវ​

ដំបូង​ចុច​ក្នុង​ប្រអប់​ស្រាវជ្រាវ រួច​បញ្ចូល​ពាក្យ​ដូចជា Windows អ្នក​នឹង​ឃើញ​លទ្ធផល​ក្នុង​បញ្ជី​មាន​បែងចែក​ជា​ចំណាត់​ក្រុម ដូចជា កម្មវិធី Settings ឯកសារ និង Folder។ ហើយ​អ្នក​អាច​ចុច​លើ​នោះ ដើម្បី​បើក​ដំណើរការ​បាន​។

២) បន្ត​វាយ​បញ្ចូល​

បើ​អ្នក​មិន​ទាន់​ឃើញ​លទ្ធផល​ចង់​រក អ្នក​អាច​បន្ត​បញ្ចូល ឧទាហរណ៍ បើ​អ្នក​ចង់​រក​កម្មវិធី Windows antivirus អាច​វាយ​បញ្ចូល​ពាក្យ Windows antivirus។ ផ្ទាំង​បញ្ជី​នឹង​កែប្រែ​លទ្ធផល​បង្ហាញ​ដូចជា Windows Defender និង Links ទៅ​កាន់​ទំព័រ​វេបសាយ​ទាក់ទង​នឹង​កម្មវិធី Windows antivirus។

៣) ផ្លាស់​ប្ដូរ​ការ Focus

អ្នក​អាច​ផ្លាស់ប្ដូរ​ការ​ស្រាវជ្រាវ​ទៅ​តាម​ចំណាត់​ក្រុម​ជាក់លាក់​ណា​មួយ​។ នៅ​ផ្នែក​ខាងលើ​ផ្ទាំង​ស្រាវជ្រាវ អ្នក​ចុច​ប៊ូតុង​ទី​មួយ រក​មើល​ក្នុង​កម្មវិធី​ ចុច​ប៊ូតុង​ទី​ពីរ រក​មើល​ក្នុង​ឯកសារ និង​ចុច​ប៊ូតុង​ទី​បី រក​មើល​លទ្ធផល​លើ​វេបសាយ​។

៤)  កំណត់​ចំណាត់​ក្រុម​លើ​ប្រអប់​ស្រាវជ្រាវ​

ក្នុង​ប្រអប់​ស្រាវជ្រាវ អ្នក​អាច​វាយ​បញ្ចូល apps: ហើយ​ផ្ទាំង Windows នឹង​បង្ហាញ​បញ្ជី​កម្មវិធី​លើ PC។  ក្រោយ apps: អាច​បញ្ចូល​ឈ្មោះ​កម្មវិធី​ជាក់លាក់​ណា​មួយ​បាន​។ 

៥) ឯកសារ​

អ្នក​អាច​ធ្វើ​ដូចគ្នា​លើ​ចំណាត់​ក្រុម​ផ្សេង​ទៀត​។ អ្នក​វាយ​បញ្ចូល documents: ផ្ទាំង Windows នឹង​បង្ហាញ​ឯកសារ​ថ្មី​ទើប​បាន​បើក​។ ខាងក្រោយ documents: បញ្ចូល​ពាក្យ​គន្លឹះ​បន្ថែម​ដើម្បី​ស្រាវជ្រាវ​ឯកសារ​ជាក់លាក់​។ 

៦) Folder

ធ្វើ​ដូចគ្នា វាយ​បញ្ចូល folders: និង​ឈ្មោះ folder បន្ថែម ដើម្បី​បង្រួម​លទ្ធផល​បង្ហាញ​កាន់​តែ​ច្បាស់​។

៧) តន្ត្រី​

វាយ​បញ្ចូល music: រួច​បញ្ចូល​ឈ្មោះ​ចម្រៀង​ជាក់លាក់​ណា​មួយ​ចង់​រក​លើ PC។

៨) Settings

វាយ​បញ្ចូល settings: រួច​បញ្ចូល​ឈ្មោះ Windows setting ជាក់លាក់​ណា​មួយ​អ្នក​ចង់​រក​។ 

៩) រូបភាព​

វាយ​បញ្ចូល photos: រួច​បញ្ចូល​ឈ្មោះ​រូបភាព​ជាក់លាក់​អ្នក​ចង់​រក​។

១០) វីដេអូ

វាយ​បញ្ចូល videos: រួច​បញ្ចូល​ឈ្មោះ​វីដេអូ​ជាក់លាក់​អ្នក​ចង់​រក​លើ PC។

១១) វេបសាយ​

វាយ​បញ្ចូល web: រួច​បញ្ចូល​ពាក្យ​គន្លឹះ អ្នក​ចង់​ស្រាវជ្រាវ​លើ​វេបសាយ​។

១២) ច្រោះ​ចំណាត់​ក្រុម​

អ្នក​អាច​បង្រួម​លទ្ធផល​លើ​ចំណាត់​ក្រុម​ជាក់លាក់​ណា​មួយ ក្រោយ​អ្នក​ដំណើរការ​ស្រាវជ្រាវ​។ នៅ​ផ្នែក​ខាង​លើ​មីនុយ Search ចុច​លើ​ប៊ូតុង Filters រួច​ជ្រើសរើស​ចំណាត់​ក្រុម​អ្នក​ចង់​ឃើញ​លទ្ធផល​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម