ឮ​តែ​គេ​ថា ទេវតា​ឆ្នាំ​នេះ សោយ​សាច់​ទ្រាយ តិច​អត់​ដឹង​គេ​សំដៅ​លើ​សាច់​អី

  • 2018-04-11 05:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ នឹង​ចូល​មក​ដល់ ដោយ​ប្រជាជន​ខ្មែរ តែង​រៀបចំ​ដង្វាយ ថ្វាយ​ដល់​ទេវតា​ឆ្នាំ​ថ្មី ហើយ​ឆ្នាំ​នេះ មួយ​ក្នុង​ចំណោម​របស់​របរ​ជាច្រើន​ដែល​ត្រូវ​រៀបចំ​នោះ គឺ​សាច់​ទ្រាយ។

តាម​លោក ភក្ដី ជា​អាចារ្យ​វេលា បាន​និយាយ​ថា៖ "សាច់​ទ្រាយ​នេះ គឺ​សាច់​ឈ្លូស ហើយ​ចំពោះ​ការ​សែន​វិញ យើង​គប្បី​សែន​ឆ្អិន​ទៅ"។

លោក​អាចារ្យ​ខាង​លើ​បាន​បន្ថែម​ថា បើ​ទោះ​បី​នេះ​ជា​អ្វី​ដែល​បាន​ចារ​មក​ក្នុង​សៀវភៅ​ក៏​ពិត​មែន តែ​សម័យ​បច្ចុប្បន្ន​នេះ កំពុង​តែ​ហាម​ឃាត់​ការ​សម្លាប់​សត្វ​ព្រៃ ម្យ៉ាង​កម្ពុជា​ជា​ប្រទេស​កាន់​សាសនា​ព្រះ​ពុទ្ធ ដែល​មិន​គប្បី​ក្នុង​ការ​សម្លាប់​សត្វ​នោះ​ឡើយ ជា​ហេតុ​លោក​ណែ​នាំ​ឲ្យ​សែន​ផ្កា និង​ផ្លែឈើ​ផ្សេងៗ​ជំនួស​សាច់​វិញ។

តាម​មហាសង្ក្រាន្ត ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​ច​នេះ សង្ក្រាន្ត​នឹង​ចូល​មក​​ដល់​នៅ​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី១៤ មេសា វេលា​ម៉ោង ៩:១២ នាទី​ព្រឹក។ ទេវតា​ឆ្នាំ​ថ្មី​នេះ ព្រះនាម​មហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយ សាច់​ទ្រាយ ជា​ភក្សាហារ ព្រះហស្ត​ស្កាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ។

តោះ​ចង់​ដឹង​ច្បាស់​ពី​រឿង​ផ្សេងៗ​ទាក់​ទង​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ វិទូ