ទី​បំផុត លោក​ដាញ់ ហុង​បង្កើត​ប្រព័ន្ធ​​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ​ មិនប្រើ ZWSP បាន​សម្រេច

  • 2018-04-12 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ ស្ថាបនិក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ លោក ដាញ់ ហុង បាន​បញ្ចេញ​​ឲ្យ​ដឹង​ពី​ស្នាដៃ​បង្កើត​ថ្មី​មួយ​ទៀត គឺ​​​​ប្រព័ន្ធ​កុំព្យូទ័រ​​ដែល​អាច​ស្គាល់​អក្សរខ្មែរ​ដោយ​មិន​បាច់​ប្រើ​ចន្លោះ​មើល​មិន​ឃើញ zero-width-space(ZWSP)។

ប្រព័ន្ធ​ ZWSP

ចន្លោះ​មើល​មិន​ឃើញ (Zero-width Space-ZWSP) នេះ​សម្រាប់អ្នកធ្វើវិបសាយ និង ក្រាហ្វិក​ឌីហ្សាញ(Graphic design) តែ​លោក ហុង ថា​ពុំ​មែន​ស្ថិត​ក្នុង​ស្តង់ដារ​ខ្មែរ​យូនីកូដ​ទេ។ ការ​ប្រើ ZWSP លើ​ក្តារ​ចុច​ខ្មែរ កើត​ឡើង​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ដើម្បី​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ​លើ​បណ្ដាញ​អ៊ីនធឺណិត​បណ្ដោះ​អាសន្ន ហើយ​​អាច​ឲ្យ​អក្សរ​ដែល​វាយ​មក​អាច​ចុះ​បន្ទាត់​បាន​ត្រឹមត្រូវ។

លោក ហុង​ធ្លាប់​បាន​លើក​ឡើង​ថា "អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​សុំ​ឲ្យ​មាន​ក្តារ​ចុច​ខ្មែរ​យូនីកូដ ត្រឹមត្រូវ​តាម​ស្តង់ដារ ហើយ​រឿង​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ស្គាល់​ពាក្យ​ខ្មែរ​ដែល​មិន​ប្រើ ZWSP មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​ គួរ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ ដើម្បី​ឲ្យ​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​ទាំងអស់​មាន​ឱកាសបង្កើត​ឲ្យជោគជ័យ"។ មក​ទល់​ពេលនេះ លោក​បាន​ព្យាយាម​បង្កើត​​ប្រព័ន្ធ​ ដោយ​ម្នាក់​ឯង​រហូត​ចេញ​ជា​ផ្លែផ្កា៕

ចុច​ទីនេះ ​សាកល្បង​ប្រើ​កម្មវិធីដាក់ zero-width-space ដោយស្វ័យប្រវត្តិ

អត្ថបទ៖ រក្សា

អត្ថបទថ្មី