៣ចំណុចត្រជាក់ដល់បេះដូង ក្រោយដឹងមូលហេតុទីតាំងផលិតទូក ង វែងជាងគេលើលោកនៅព្រៃវែង
- 2018-04-12 10:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចត្រជាក់ដល់បេះដូង ក្រោយដឹងមូលហេតុទីតាំងផលិតទូក ង វែងជាងគេលើលោកនៅព្រៃវែង
ចន្លោះមិនឃើញ
បន្ទាប់ពីខ្លោងទ្វារសង្ក្រាន្តព្រៃវែង ដែលទទួលបានការកោតសរសើរពី មហាជនមិនដាច់ពីមាត់នោះ ឥលូវនេះមកដឹងអត្ថន័យ នៃការកំណត់ទីតាំងផលិត ទូក ង វែងជាងគេលើលោក ដែលធ្វើឲ្យអ្នករស់នៅខេត្តព្រៃវែងរីកមុខរីកមាត់ដូចគ្រាប់ជីត្រូវទឹក។
ឯកឧត្ដម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្ត ព្រៃវែងបានផ្តើមគំនិត នេះក្រោមហេតុផល ៣ចំណុច មុននឹងជ្រើសរើសខេត្តនេះជាតាំងផលិតទូក ង ប្រណិតវែងជាងគេលើសាកលលោក៖
១. ឲ្យ ពិភពលោកស្គាល់ខេត្តព្រៃវែង តាមរយៈទូក ង វែង ជាងគេ១ និង ការគ្រោង ស្នើដាក់បញ្ចូល ក្នុងGuinness World Record
២. លុបបំបាត់ចោលនូវរាល់ចំណុចអវិជ្ជមាននានាដែល ធ្លាប់មានចំពោះប្រជាពលរដ្ឋខេត្តនេះកន្លងមក
៣. ចង់ពញាក់ស្មារតី និង ដាស់អារម្មណ៍ប្រជាជនក្នុងខេត្តព្រៃវែងឲ្យខំប្រឹងបន្ថែមស្នាដៃផ្សេងទៀត ឲ្យកាន់តែ ច្រើន សំបូរបែប ដើម្បីស័ក្ដិសមនឹងអនាគត កេរ្តិ៍ឈ្មោះកម្រិតពិភពលោក។
ទូក ង ទូក វែងជាងគេបំបែកឯតទគ្គកម្មពិភពលោកកំពុងរៀបចំផលិតក្នុងទឹកដី ក្រុង ព្រៃវែង នៃខេត្ត ព្រៃវែង ក្រោម ការជ្រោមជ្រែង ពីអ្នកជំនាញពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកពាក់ព័ន្ធដទៃទៀត។ ទូក នេះមាន ប្រវែង ៨៥ម៉ែត្រ និងផ្ទុកមនុស្សបានចំនួន ១៧៩នាក់៕