ដឹងមូលហេតុពិត ៣ចំណុច នីឡា ត្រូវប៉ាន់ថតសម្អាងការ
- 2018-04-13 03:41:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុពិត ៣ចំណុច នីឡា ត្រូវប៉ាន់ថតសម្អាងការ
ចន្លោះមិនឃើញ
ក្រៅពីអាជីពកំប្លែង និងថតខ្សែភាពយន្តហើយនោះស្រីស្អាត នីឡា កំពុងតែមានទីផ្សារខ្ពស់ផ្នែកថតសម្អាងការមិនចាញ់រៀមច្បងសិល្បៈ និងតារារួមជំនាន់ជាមួយ នាង ប៉ុន្មានឡើយ។
ការបង្ហាញវត្តមានថតសម្អាងការស្ទើររកពេលសម្រាកគ្មាន បានធ្វើឲ្យមតិមួយចំនួនបានលើកឡើងថា "តើតារាកំប្លែង នីឡា មានអ្វីពិសេសមែនទេ? ហេតុអ្វីបានជាសម្អាងការក្នុងស្រុកមួយចំនួនចូលចិត្ត យករូបនាងទៅថត Promotion ឲ្យសម្អាងការពួកម្ល៉េះ”?
ជុំវិញករណីខាងលើនេះត្រូវបានសាមីខ្លួនប្រាប់មូលហេតុពិត ៣ចំណុចថា ចំណុចទី១ ដោយសារតែនាងជាតារាកំប្លែងមានកេរ្តិ៍ឈ្មោះបោះសំឡេងត្រូវបានមហាជនស្គាល់ច្រើនជាពិសេសនៅតាមជនបទស្រុកស្រែចម្ការ។ ចំណែកឯចំណុចទី២ មកពី នាង នៅក្មេងពេលគ្រងសំលៀកបំពាក់ប្រពៃណីទៅទទួលបានការចាប់អារម្មណ៍ច្រើនពីមិត្តយុវវ័យ និងចំណុចទី៣ តម្លៃខ្លួនថតសម្អាងការសមរម្យម្ចាស់សម្អាងអាចទទួលយកបាន។
នីឡា រៀបរាប់ថា៖" អូមកដល់ពេលនេះ ខ្ញុំថត Promotion ឲ្យសម្អាងប្រហែល ៦ទៅ ៧សម្អាងការហើយបង ហើយខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងណាស់ ដែលខ្ញុំមានឱកាសបានថត Promotion សម្លៀកបំពាក់ប្រពៃណីខ្មែរ"៕