សប្បាយ​ថត​ឲ្យ​អស់​ដៃ! របស់​យក្ស​ទាំងនេះ បាន​មក​​ដល់​ហើយ សម្រាប់​សង្ក្រាន្ត​ព្រៃវែង​ស្អែក​នេះ

  • 2018-04-13 04:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ថុ​យក្ស​តាម​លំនាំ​ប្រពៃណី ជាតិខ្មែរ​សម្រាប់​សង្ក្រាន្ត​ព្រៃវែង​ស្អែកនេះ​ បាន​ដឹក​មកដល់​ជាបន្តបន្ទាប់​ហើយ។ ឆ្នាំ២០១៨​​នេះ​ រាប់​ជា​មហា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ទឹកដី​ក្រុង​ព្រៃវែង​ នៃ​ទីរួមខេត្ត​ព្រៃវែង​ ដោយមាន​ការ​ដាក់​តាំង៖ ទ្រូ​ អង្រុត​ ឈ្នាង​ និង​គ្រឿង​ឧបករណ៍​នេសាទ​ផ្សេងទៀត ​ដែល​មាន​ទំហំ​យក្ស​ហើយ​អាច​និយាយ​បាន​ថា​ធំជាង​ខ្លួន​មនុស្ស​ប្រមាណ​ដល់​ទៅ​ ១០ដង។

(រូបភាព៖ ហ្វេសប៊ុក​សង្ក្រាន្ត​ព្រៃវែង)

ចូល​ឆ្នាំ​ខ្មែរ​ខេត្ត ព្រៃវែង​មិន​សោះ​កក្រោះ​ដូចមុន​ទៀត​ទេ។ អ្នក​ទេសចរ ​អាច​ទស្សនា និង​ផ្ដិត​យក​រូបថត​នៃ​ការ​ដាក់​តាំង​វត្ថុ​យក្ស​ប្រណិត​រួម នឹង​ទីតាំង​ផលិត​ទូក ង​ វែង ជាងគេ​លើ​ពិភពលោក​ ដើម្បី​បំបែក​ឯកត្តកម្ម​ផង ដែរ។

(រូបភាព៖ ហ្វេសប៊ុក​សង្ក្រាន្ត​ព្រៃវែង)

តោះ​! សូម​មក​ទស្សនា​កម្រង​រូបភាព​ និង​អត្ថន័យ​នៃ​របស់​យក្ស​ទាំងនោះ​សម្រាប់​ស្វាគមន៍​សង្ក្រាន្ត​ព្រៃវែង​ស្អែកនេះ​ ទាំងអស់​គ្នា។

អត្ថបទ៖ ពៅ រក្សា​​

រូបភាព៖ FB សង្ក្រាន្តព្រៃវែង