ពិតជាស្រស់ស្អាត Autumn Allen​ បង្ហាញ​ឈុត​ប្រពៃណី​ខ្មែរនៅអូស្រ្តាលី​

  • 2018-04-13 08:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតីខ្មែរ​អាមេរិក​ វ័យ ១៦ឆ្នាំ Autumn Allen កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ និង​ផ្សព្វ​ផ្សាយ​ពី​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​ «This Moment» នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ហើយ​ឆ្លៀត​ថត​ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ថែម​ទៀត​។

ឈុត​ប្រពៃណី​ខ្មែរ​ ដែល Autumn Allen ស្លៀក​ពាក់​​នេះ​ ជា​ការ​រៀបចំ​ដោយ​សម្អាងការ​ខ្មែរ​មួយ​នៅ​អូស្ត្រាលី​។ កញ្ញា Autumn Allen ក៏​បន្ត​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​មាន​រយៈ​ពេល​ជិត​ ១ ខែ ​ក្នុង​រយៈ​ពេល​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ រហូត​ដល់​ចប់​កម្មវិធី​ តារា​ចម្រៀង​នេះនឹង​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​។

មុន​នឹង​កម្មវិធី​មក​ដល់​ ក៏​មាន​ការ​ទំនាក់​ទំនង​ពី​សម្អាង​ការ​ និង​ក្រុម​ថត​រូប​នៅ​ប្រទេស​អូស្រ្តាលី​ ​ទាក់​ទង​មក​ថត​តែង​របៀប​បុរាណ​បែប​នេះ​។ ការ​រៀប​ចំ​តែង​តួ​ជា​របៀប​នេះ​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​ខ្មែរ​អាមេរិក​ម្នាក់​នេះ មាន​ភាព​ចាស់​ទុំ​ ស្រស់​ស្អាត​ដូច​កូន​ក្រមុំ​ខ្មែរ​។ ស្រី​ស្អាត​ Autumn Allen ក៏​បន្ត​ទៀត​ដែរ​ថា​៖ «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ប្លែក​ និង​ចូល​ចិត្ត​រូបភាព​ក្នុង​ឈុត​ប្រពៃណី​នេះ​ណាស់​ សង្ឃឹម​ថា​បង​ប្អូន​ខ្មែរ​នឹង​ចូល​ចិត្ត​រូប​ទាំង​នេះ​ដែរ​»​៕

ខាងក្រោមនេះជាបទចម្រៀងថ្មី Autumn Allen យកមកបង្ហាញនៅប្រទេសអូស្រ្តាលីនេះ៖

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយ SNA STUDIO

អត្ថបទថ្មី