ហ្គេមបែងចែកជាច្រើនកម្រិត ខ្លះទាល់ 18+ ទើបអាចលេងបាន
- 2018-04-18 03:21:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមបែងចែកជាច្រើនកម្រិត ខ្លះទាល់ 18+ ទើបអាចលេងបាន
ចន្លោះមិនឃើញ
ហ្គេមមានច្រើនប្រភេទអាចលេងលើ PC, Tablet ឬ Smartphone។ មែនទែនទៅ វីដេអូហ្គេមដូចទៅរឿង ឬកម្មវិធីទូរទស្សន៍ដែរ គ្រាន់តែតម្រូវឲ្យមានសកម្មភាពឆ្លើយតបនឹងសាច់រឿងដែលផ្ដល់ឲ្យ។
បើតាម ESA (Entertainment Software Association) ៧២% អ្នកលេងហ្គេមមានអាយុលើសពី ១៨ ឆ្នាំ និងជាមធ្យមមានអាយុ ៣៥ ឆ្នាំ។
អត្ថន័យអត្រាវាយតម្លៃ
ESRB (Entertainment Software Ratings Board) ផ្តល់កម្រិតវាយតម្លៃ (Rating) ចំពោះ Contents របស់ហ្គេម ដោយគ្រាន់តែពិនិត្យលើតួអក្សរ ដោយមានហ្គេមប្រភេទខ្លះអាចលេងបានតែអ្នកមានអាយុលើ ១៨ ឆ្នាំ។
អក្សរ E សម្រាប់អ្នកគ្រប់គ្នា
កម្រិតអក្សរ E ជាប្រភេទហ្គេមដែលគ្រប់គ្នាអាចលេងបាន ទោះក្មេងអាយុក្រោម ១០ ឆ្នាំក៏ដោយ។
E10+ សម្រាប់អ្នកដែលមានអាយុចាប់ពី ១០ ឆ្នាំ ឡើងទៅ
E10 ស្រដៀងនឹង E ដែរ គ្រាន់តែ Content ហ្គេមមានលក្ខណៈហិង្សាបន្តិច។
T សម្រាប់ក្មេងជំទង់
កម្រិតអក្សរ T សម្រាប់ក្មេងជំទង់លេង ដោយសារសាច់រឿងរបស់វីដេអូហ្គេមមានអំពើហិង្សា និងមានលក្ខណៈស្មុគស្មាញ។អាចមានការប្រយុទ្ធប្រើកាំបិត កាំភ្លើង មានតួអង្គស្លាប់ ជក់បារី ហើយក៏មានប្រភេទហ្គេមទាក់ទងនឹងល្បែងស៊ីសងផងដែរ។
M សម្រាប់ចាស់ទុំ
ហ្គេមកម្រិតនេះ មានអំពើហិង្សា ភាសាមិនសមរម្យ ហើយក៏មានឈុតឆាកផ្លូវភេទខ្លះដែរ។ អ្នកគួរប្រុងប្រយ័ត្ន បើកូនតូចៗ អ្នកកំពុងហ្គេមប្រភេទនេះ។
EC សម្រាប់កុមារភាព
ហ្គេមកម្រិតនេះ សម្រាប់ក្មេងៗ ទាំង EC និង E គ្រប់គ្នាអាចលេងបាន ដោយមិនមានរូបភាពស្មុគស្មាញ ឬភាសាមិនសមរម្យ។ អ្នកអាចទុកចិត្តបាន បើក្មេងតូចៗអាយុ ៤ ឆ្នាំកំពុងលេង។
AO សម្រាប់មនុស្សពេញវ័យ
ហ្គេមកម្រិតនេះ មានឈុតឆាកស្មុគស្មាញ អំពើហិង្សា ផ្លូវភេទ រួមទាំងអ្វីដែលហ្គេមកម្រិតអក្សរ M អាចធ្វើបាន។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ