អបអរ! ទីបំផុត Jessie J ឈ្នះពានរង្វាន់ "I am a Singer 2018” ហើយ
- 2018-04-18 07:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! ទីបំផុត Jessie J ឈ្នះពានរង្វាន់ "I am a Singer 2018” ហើយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ តារាចម្រៀងសញ្ជាតិអង់គ្លេស Jessie J បានក្លាយជាជនបរទេសដំបូងគេដែលបានឈ្នះការប្រឡងបទចម្រៀងរបស់ទូរទស្សន៍ប្រទេសចិន។
កាលពីថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨នេះ តារាចម្រៀងវ័យ ៣០ឆ្នាំ ដែលជាម្ចាស់បទចម្រៀងដ៏ល្បី "Price Tag” និង "Flashlight” នេះបានឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀង "I am a Singer 2018” ដែលជាកម្មវិធីដ៏ល្បីក្នុងប្រទេសចិន។
កម្មវិធីមួយនេះបានធ្វើការផ្លាស់ប្ដូរក្នុងរដូវកាលថ្មីនេះ ដោយអនុញ្ញាតឲ្យតារាចម្រៀងមកពីគ្រប់បណ្ដាប្រទេសផ្សេងៗអាចប្រកួតប្រជែងជាមួយគ្នាបាន។ បើតាមវិបសាយ Shanghaiist កម្មវិធីមួយនេះ ទទួលបានការចូលទស្សនាពីសំណាក់មនុស្សរាប់លាននាក់ នៅពេលដែលតារាចម្រៀងល្បីរូបនេះបានឈ្នះពានរង្វាន់។
អំឡុងពេលស្ថិតក្នុងវគ្គជម្រុះ ម្ចាស់បទ "Price Tag” រូបនេះបានធ្វើការប្រកួតប្រជែងជាមួយតារាចម្រៀងចិន Wang Feng, តារាចម្រៀងម៉ុងហ្គោលី Tengger និង តារាចម្រៀងតៃវ៉ាន់ Angela Chang ហើយជាលទ្ធផលនាងទទួលបានការបោះឆ្នោតជិត៥០ភាគរយច្រើនជាងតារាទាំងប៉ុន្មានអ្នកនេះ។
ចំណែកក្នុងការសម្ដែងចុងក្រោយរបស់នាង តារាចម្រៀងរូបនេះ បានច្រៀងបទ "Bang Bang” ដែលជាបទចម្រៀងរបស់នាងផ្ទាល់ ដោយមានការចូលរួមច្រៀងពីសំណាក់តារាចម្រៀង Coco Lee និងអតីតបេក្ខនារីប្រកួតម្នាក់ទៀត KZ Tangingtan ដែលមកពីប្រទេសហ្វីលីពីន៕
ទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖