Bruno Mars ខឹងពេកចោលកន្សែងដាក់អ្នកគាំទ្រម្នាក់ តែនាងគិតថាជាកាដូទៅវិញ
- 2018-04-20 02:29:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno Mars ខឹងពេកចោលកន្សែងដាក់អ្នកគាំទ្រម្នាក់ តែនាងគិតថាជាកាដូទៅវិញ
ចន្លោះមិនឃើញ
តារាចម្រៀងដ៏ល្បី Bruno Mars ជាតារាមួយរូបដែលគ្រប់គ្នាបានដឹងថាមិនចូលចិត្តអ្នកណាដែលលេងទូរសព្ទអំឡុងពេលនៃការប្រគំតន្ត្រីរបស់លោកនោះទេ។
ជាក់ស្ដែង តាមវីដេអូមួយខាងក្រោមនេះ លោកតែងតែស្នើសុំអ្នកគាំទ្រ នៅគ្រប់ការប្រគំតន្ត្រីរបស់លោកឲ្យដាក់ទូរសព្ទរបស់មួយឡែកសិន ដើម្បីឲ្យពួកគេអាចចូលរួមសប្បាយក្នុងការប្រគំតន្ត្រីបានច្រើន។
ទោះជាយ៉ាងណាក៏ដោយ ការអត់ធ្មត់របស់លោកមិនអាចទប់បានក្នុងការប្រគំតន្ត្រីមួយកាលពីពេលថ្មីៗនេះក្នុងប្រទេសជប៉ុន។ ពេលនោះដែរ មានស្ត្រីជាអ្នកចូលរួមទស្សនាម្នាក់ ឈរនៅជួរខាងមុខបានចំណាយពេលថតរូប និងវីដេអូរបស់នាង ព្រមទាំងមិត្តភ័ក្ដិជាជាងទស្សនាសប្បាយរីករាយក្នុងការប្រគំតន្ត្រីផ្ទាល់។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថាស្ត្រីរូបនោះមានឈ្មោះ Moueka Nozaki ជាតារាម៉ូដែលមួយរូបទទួលបានអ្នកតាមដានរាប់ពាន់អ្នកក្នុងគណនីសង្គមរបស់នាង។
បើតាមអ្នកចូលរួមទស្សនាផ្សេងទៀតបានឲ្យដឹងថា ម្ចាស់បទ "Lazy Song” រូបនេះបានគប់កន្សែងជូតមុខរបស់លោកភ្លាមទៅលើតារាម៉ូដែលរូបនោះ ខណៈលោកប្រទះឃើញនាងកំពុងថតវីដេអូពេលលោកកំពុងសម្ដែង។
អ្វីដែលគួរឲ្យហួសចិត្ត គឺនារីម្នាក់នោះមិនបានដឹងថា តារាចម្រៀងរូបនេះមានចិត្តខឹងនឹងនាងនោះទេ ផ្ទុយទៅវិញនាងបែរជាគិតថាកន្សែងដែលលោកគប់មកនោះជាកាដូដែលលោកឲ្យនាងទៅវិញ៕
ចុចអាន៖
Bruno Mars និង Cardi B ចាប់ដៃគ្នាច្រៀងបទ Finesse Remix (វីដេអូ)
Bruno Mars, Kesha និង Cardi Bនឹងធ្វើឲ្យកក្រើកកម្មវិធីប្រគល់ពាន Grammy ឆ្នាំ២០១៨