Bruno Mars, Kesha និង Cardi Bនឹង​ធ្វើ​ឲ្យ​កក្រើក​កម្មវិធី​ប្រគល់​ពាន​ Grammy ឆ្នាំ​២០១៨

  • 2018-01-11 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ល្បីៗ​ Bruno Mars, Kesha និង​ Cardi B ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​នឹង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ Grammy ឆ្នាំ២០១៨​ ជា​ផ្លូវ​ការ។

ពួក​គេ​នឹង​ចូល​រួម​សម្ដែង​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ដូច​ជា​ ម្ចាស់​បទ​ "Despacito” លោក​ Luis Fonsi, Daddy Yankee និង SZA។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Alessia Cara, Khalid និង Logic នឹង​រួម​ដៃ​គ្នា​សម្ដែង​បទ​ "1-800-273-8255” ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បញ្ឈប់​ធ្វើ​អត្តឃាត​ ហើយ​បទ​ចម្រៀង​នេះ​ក៏​បាន​ដាក់​បញ្ចូល​ដើម្បី​ដណ្ដើម​ពាន បទ​ចម្រៀង​ប្រចាំ​ឆ្នាំ​ និង វីដេអូ​ចម្រៀង​ល្អ​បំផុត​ផង​ដែរ។

ចំពោះ​ Bruno Mars វិញ​លោក​ក៏​ទទួល​បាន​ឈ្មោះ​ដណ្ដើម​ពាន​ច្រើន​ផង​ដែរ គឺ​ដល់​ទៅ ៦ពាន​ឯណោះ ដូច​ជា អាល់ប៊ុម​ប្រចាំ​ឆ្នាំ​, Record ប្រចាំ​ឆ្នាំ​និង បទ​ចម្រៀង​ប្រចាំ​ឆ្នាំ។ Kesha ទទួល​បាន​ឈ្មោះ​ដណ្ដើម​ពាន អាល់ប៊ុម​ចង្វាក់​ Pop ល្អ​ជាង​គេ​និង ការ​សម្ដែង​ចង្វាក់​ Pop ល្អ​ជាង​គេ។ ចំណែក​ឯ Cardi B វិញ​ក៏​ទទួល​បាន​ឈ្មោះ​ដណ្ដើម​ពាន​លើក​ដំបូង​ដល់​ទៅ​២​ពាន​ផង​ដែរ។

កម្មវិធី​នេះ​នឹង​ផ្សាយ​ផ្ទាល់​ទៅ​ប៉ុស្ត​ទូរទស្សន៍ CBS នៅ​ថ្ងៃ​ទី ២៨​ម៉ោង​ ៤​កន្លះ​ដល់​៧​កន្លះ​យប់​ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ដែល​នឹង​មាន​ពិធី​ករ​ទូរទស្សន៍​លោក​ James Corden ជា​អ្នក​សម្រប​សម្រួល​កម្មវិធី៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម