កំពូល​តារា​ចម្រៀង​អេស្ប៉ាញ​ទាំង​១០​រូប​ អ្នក​គួរ​តែ​ស្គាល់

  • 2018-01-10 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ​នេះ​បទ​ចម្រៀង​អេស្ប៉ាញឫ​ឡាទីន​ ​ជា​ច្រើន​ទទួល​បាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក​។ ក្នុង​នោះ​ក៏​មាន​បទ​ចម្រៀង​របស់​លោក Luis Fonsi “Despasito” ដែល​នណារ​ក៏​ស្គាល់​នឹង​ឮ​បទ​នេះ​ដែរ ក្រៅ​ពី​នោះ​ក៏​មាន​បទ​ល្បីៗ​ដូច​ជា "Mi Gente” របស់​លោក J Balvin និង Willy William និង "Subeme La Radio” របស់​លោក​ Enrique Iglesias ជា​ដើម​៕

ដូច្នេះ​មក​ស្គាល់​ពី​តារា​អេស្ប៉ាញ​ទាំង​១០​ដែល​កំពុង​ល្បី​ខ្លាំង៖

១. Daddy Yankee

Daddy Yankee មាន​ឈ្មោះ​ដើម​ថា Ramón Luis Ayala Rodríguez អាយុ ៤០​ឆ្នាំ​ជា​តារា​ចម្រៀង​សញ្ជាតិ្ត​ ពួតូរីកូ​។​ លោក​ក៏​ជា​តារា​សម្ដែង​ អ្នក​និពន្ធ​បទ​ចម្រៀង​ និង​ផលិតករ​តន្ត្រី​ផង​ដែរ។ លោក​មាន​បទ​ចម្រៀង​ល្បីៗ​ខ្លាំង​​ដូច​ជា "Vuelve”, “La Rompe Corazones” និង "Shaky Shaky” ជាដើម។

វីដេអូ​ចម្រៀង​បទ "Shaky Shaky”៖

២. Romeo Santos

Romeo Santos ឈ្មោះ​ដើម Anthony Santos ជា​តារា​ចម្រៀង​អេស្ប៉ាញ​មាន​សម្លេង​គ្រលួច​រន្ដំ​ជា​មាន​សញ្ជាតិ​អាម៉េរិកាំង​ វ័យ៣៦​ឆ្នាំ​មក​ពី​ទីក្រុង​ New York សហរដ្ឋអាមេរិក។ លោក​មាន​បទ​ចម្រៀង​ល្បីៗ​ដូច​ជា "Propuesta Indecente”, “Eres Mia” និង "Bella y Sensual” ជា​ដើម។

វីដេអូ​ចម្រៀង​បទ "Propuesta Indecente”៖

៣. Nicky Jam

Nicky Jam មាន​ឈ្មោះ​ដើម​ Nick Rivera Caminero គឺ​ជា​តារា​ចម្រៀង​សញ្ជាតិ្ត​អាម៉េរិកាំង​អាយុ​ ៣៦​ឆ្នាំ​មក​ពី​ទីក្រុង​ បូស្តុន​ រដ្ឋ​ម៉ាសាឈូសិត​ សហរដ្ឋអាមេរិក។ លោក​មាន​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ពី​អាល់ប៊ុម​ចុង​ក្រោយ​របស់​លោក​ដូច​ជា​បទ "Hasta el Amanecer”, “El Amante” និង "El Perdón” ជា​ដើម។

វីដេអូ​ចម្រៀង​បទ "El Amante”៖

៤. Shakira

Shakira មាន​ឈ្មោះ​ពេញ​ថា Shakira Isabel Mebarak Ripoll វ័យ ៤០ឆ្នាំ​ ជា​តារា​ចម្រៀង​សញ្ជាតិ​កូឡុំប៊ី និង​ព្រម​ទាំង​ជា​អ្នក​និពន្ធ អ្នក​រាំ​ និង​ផលិតករ​តន្ត្រី​ទៀត​ផង។ Shakira មាន​បទ​ចម្រៀង​ល្បីៗជា​ច្រើន​គិត​តាំង​ពី​ជាង​១០​ឆ្នាំ​កន្លង​ទៅ​មក​ម្ល៉េះ។​ ថ្មី​ៗ​នេះ​នាង​ទើប​តែ​បញ្ចេញ​បទ​ល្បីៗ​ដូច​ជា "Me Enamoré” និង " Chantaje” ជា​ដើម។

វីដេអូ​ចម្រៀង​បទ "Chataje”៖

**៥. Luis Fonsi **

Luis Fonsi មាន​ឈ្មោះ​ពេញ​ Luis Alfonso Rodríguez López-Cepero វ័យ​ ៣៩​ ជា​តារា​ចម្រៀង​សញ្ជាតិ​ព័រតូរីកូ​ល្បី​ ដែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​តាម​រយៈ​បទ "Despacito”។ សម្រាប់​ឆ្នាំ ២០១៧ នេះ​ Fonsi មាន​បទ​ល្បី​ខ្លាំង​២​បទ​គឺ​បទ "Despacito” និង "Échame la Culpa”។

វីដេអូ​ចម្រៀង​បទ " Échame la Culpa”៖

៦. Maluma

Maluma មាន​ឈ្មោះ​ពិត​ប្រាកដ​ Juan Luis Londoño Arias ជា​តារា​ចម្រៀង​មក​ពី​ប្រទេស​កូឡុំប៊ី​ វ័យ​២៣​ឆ្នាំ។ តារា​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​តារា​ចម្រៀង​ប្រុស​ដែល​មាន​សម្រស់​ស្រស់​សង្ហា​ខ្លាំង និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ថ្មី​នេះ​ Maluma មាន​បទ​ចម្រៀង​ល្បីៗ​ដូច​ជា "Felice los 4”, “Corazón” និង "Borro Cassette” ជា​ដើម។

វីដេអូ​ចម្រៀង​បទ " Corazón”៖

៧. J Balvin

J Balvin មាន​ឈ្មោះ​ដើម José Álvaro Osorio Balvin វ័យ​៣២​ឆ្នាំ​ជា​តារា​ចម្រៀង​សញ្ជាតិ្ត​កូឡុំប៊ី​។ តារា​រូប​នេះ​ល្បី​ឈ្មោះ​សម្រាប់​ចម្រៀង​ចង្វាក់​រេហ្គេ និង "Trap Music” របស់​លោក។ តារា​រូប​នេះ​មាន​បទ​ចម្រៀង​ល្បីៗ​ដូច​ជា "Mi Gente”, “Ay Vamos” និង "Bonita” ជា​ដើម។

វីដេអូ​ចម្រៀង​បទ "Mi Gente”៖

៨. Enrique Iglesias

Erique មានឈ្មោះ​ពេញ​ថា Enrique Miguel Iglesias Preysler ជា​តារា​ចម្រៀង​មក​ពី​ប្រទេស​អេស្ប៉ាញ​វ័យ ៤២​ឆ្នាំ​។ តារា​រូប​នេះ​មាន​ឈ្មោះ​ល្បីល្បាញ​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ​ទៅ​ហើយ មិន​ថា​ជា​បទ​ចម្រៀង​ភាសា​អង់គ្លេស​ឫ​ភាសា​អេស្ប៉ាញ​នោះ​ទេ។ បទ​ចម្រៀង​ល្បីៗ​ថ្មីៗ​របស់​លោក​នៅ​ពេល​នេះ​មាន​ដូច​ជា "Bailando”, “El Perdón” និង "Súbeme La Radio” ជា​ដើម។

វីដេអូ​ចម្រៀង​បទ "Súbeme La Radio”៖

៩. Ricky Martin

Ricky Martin ឫ​ឈ្មោះ​ពិត​ប្រាកដ Enrique Martín Morales វ័យ ៤៦​ឆ្នាំ​ជា​តារា​ចម្រៀង​សញ្ជាតិ​ព័រតូរីកូ។ តារា​រូប​នេះ​ក៏​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​ផង​ដែរ​ ហើយ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ​ លោក​បាន​ចាប់​ផ្ដើម​អាជីព​ចម្រៀង​តាំង​ពី​អាយុ​ ១២​ឆ្នាំ​មក​ម្ល៉េះ។ លោក​មាន​បទ​ចម្រៀង​ល្បីៗ​ខ្លាំង​ដូច​ជា "Livin' la Vida Loca”, “La Mordidita” និង "Vente Pa' Ca” ជា​ដើម។

វីដេអូ​ចម្រៀង​បទ "Vente Pa” Ca'៖

១០. Ozuna

Ozuna មាន​ឈ្មោះ​ពិត​ប្រាកដ Juan Carlos Ozuna Rosado វ័យ ២៥​ឆ្នាំ​ជា​តារា​ចម្រៀង​សញ្ជាតិ​ព័រតូរីកូ​។ លោក​ផ្ដោត​សំខាន់​ទៅ​លើ​ចង្វាក់ រ៉េហ្គេ​ និង​ ឡាទីន​បែប​កន្ត្រាក់ (Latin Trap)។ លោក​មាន​បទ​ចម្រៀង​ល្បីៗ​ដូច​ជា "Tu Foto”. “Te Vas” និង "Criminal” ជា​ដើម។

វីដេអូ​ចម្រៀង​បទ "Criminal”៖

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ