Katy Perry បើក​កកាយ​ពី​ភាព​លំបាក​សម្រាប់​ជីវិត​ជា​តារា​ល្បី

  • 2018-01-10 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ចំនួន​អ្នក​ Follow នៅ​បណ្ដាញ​សង្គម​របស់​តារា​ចម្រៀង​ Katy Perry គឺ​ដល់​ទៅ​ជាង ៦៨​លាន​នាក់​ឯណោះ​ ដែល​ចំនួន​នេះ​គឺ​ច្រើន​ជាង​ចំនួន​ប្រជាជន​រស់​នៅ​ចក្រភព​អង់គ្លេស​ទៅ​ទៀត​ ដូច្នេះ​ជីវិត​ឯក​ជន​របស់​នាង​ពិត​ជា​ពិបាក​បន្តិច​ហើយ។

គ្រប់​ទី​កន្លែង​ដែល​នាង​ ធ្វើ​ដំណើរ​កាត់​ឫ​ចេញ​ទៅ​ខាង​ក្រៅ​ អ្នក​គាំទ្រ​ជា​ច្រើន​តែង​តែ​ចំណាំ​នាង​បាន និង​សុំ​ថត​រូប​ជាមួយ​ឫ​ក៏​បង្កើត​សំឡេង​គួរ​ឲ្យ​រំខាន។

ដូច្នេះ​តើ​តារា​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ​មាន​មធ្យោបាយ​យ៉ាង​ណា​ទៅ​ដើម្បី​គេចវេះ​ពី​បញ្ហា​នេះ​បាន?

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ ខណៈ​នាង​បង្ហាញ​ខ្លួន​ជា​អ្នក​កាត់​ក្ដី​ក្នុង​កម្មវិធី American Idol នាង​បាន​បញ្ជាក់​ខ្លះ​ៗ​ពី​បញ្ហា​នេះ។ "វា​ដូច​ជា​ដើរ​លើ​ខ្សែ​អញ្ចឹង" Katy បាន​ឆ្លើយ​ថា​ដូច្នេះ។ នាង​បន្ត​ថា៖​ "ពេល​ខ្លះ​អ្នក​មិន​ចាំ​បាច់​ឆ្លើយ​រាល់​សំនួរ​នោះ​ទេ ហើយ​អ្នក​ក៏​មិន​ស្ថិត​នៅ​ក្រោម​គំនាប​របស់​អ្នក​ណា​ដែរ។ ដូច្នេះ​អ្នក​មិន​ត្រូវ​តែ​បង្ហាញ​និង​បញ្ជាក់​ពី​គ្រប់​រឿង​រ៉ាវ​ លើ​បណ្ដាញ​សង្គម​ Instagram នោះ​ឡើយ​។ ប៉ុន្តែ​អ្នក​ខ្លះ​គេ​ពេញ​ចិត្ត​នឹង​ធ្វើ​ដូច្នេះ នោះ​ក៏​អាច​ជា​មធ្យោបាយ​ល្អ​របស់​គេ​ដែរ។"

ជាមួយ​នឹង​អ្នក​ Follower ដល់​ទៅ​ជាង​១០០​លាន​នាក់​លើ​បណ្ដាញ​សង្គម​ Twitter តារា​រូប​នេះ​បញ្ជាក់​ថា នាង​ក៏​មិន​ខុស​ពី​មនុស្ស​ធម្មតា​ប៉ុន្មាន​ដែរ។ នាង​ចូល​ចិត្ត​មើល​ភាពយន្ត ដើរ​លេង​ក្រៅ​ប្រទេស​ ស្រលាញ់​វប្បធម៌​ផ្សេងៗ និង​ស្រលាញ់​សិល្បៈ​ជា​ដើម។ "ខ្ញុំ​មិន​ខុស​ពី​អ្នក​ដទៃ​នោះ​ទេ" Katy Perry បញ្ជាក់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពេល​នាង​ចេញ​ទៅ​ខាង​ក្រៅ​នាង​តែង​តែ​​ធ្វើ​ខ្លួន​ជា​លក្ខណៈ​បិទបាំង​ (Undercover) ដើម្បី​កុំ​ឲ្យ​មាន​ភាព​ចលាចល​ផ្សេងៗ​កើត​ឡើង។​

Katy និយាយ​ថា៖ "ខ្ញុំ​ចូល​ចិត្ត​ស្លៀក​ឈុត​កីឡា​ Adidas ព្រោះ​តារា​ល្បីៗ​ដូច​ជា Elton John និង Madonna សុទ្ធ​តែ​ស្លៀក​ឈុត​នេះ​ ពេញ​មួយ​អាជីព​សិល្បៈ​របស់​ពួក​គេ។ នេះ​ហើយ​គឺ​ជា​ល្បិច​កំពូល ស្លៀក​ពាក់​ឲ្យ​ដូច​មនុស្ស​ធម្មតា​ទៅ គឺ​នឹង​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ឡើយ៕"

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម