ខុសពីឪពុក កូនប្រុសតារារ៉េប Snoop Dogg បែរចាប់អាជីពជាម៉ូដែលទៅវិញ
- 2018-01-05 10:33:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុសពីឪពុក កូនប្រុសតារារ៉េប Snoop Dogg បែរចាប់អាជីពជាម៉ូដែលទៅវិញ
ចន្លោះមិនឃើញ
កូនប្រុសបង្កើតរបស់តារារ៉េបSnoop Dogg ឈ្មោះ Cordell Broadus ពេលនេះក្លាយជាតារាម៉ូដែលផ្លូវការហើយ។ កូនប្រុសតារាល្បីខ្លាំងពីបទ "Smoke Weed Everyday” រូបនេះ បានក្លាយជាតារាម៉ូដែលឲ្យក្រុមហ៊ុនល្បីឈ្មោះ MCM Worldwide សម្រាប់គម្រោងលើកដំបូងថ្មីៗនេះ។
លោក Kendall Werts ដែលជាអ្នកធ្លាប់ធ្វើការនៅក្រុមហ៊ុនម៉ូដែល Wilhelmina នឹងក្លាយជាអ្នកគ្រប់គ្រង Cordell ស្ថិតនៅក្រោមក្រុមហ៊ុន “The Jefferies Group”។
មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះនឹងជាក្លាយជាម៉ូដែលសម្រាប់គម្រោង Kenneth Colde នៅខែក្រោយ ហើយក៏ត្រៀមខ្លួនដើម្បីដឹកនាំនិងសរសេររឿងខ្លីសម្រាប់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Kangol ផងដែរ។
នេះជាការផ្លាស់ប្ដូរដ៏ធំមួយរបស់ Cordell ដែលខ្លួនធ្លាប់ជាអ្នកលេងកីឡាបាល់ឱប ហើយចាកចេញពីក្រុមកាលពីឆ្នាំ ២០១៦ តារារូបនេះបង្ហាញខ្លួនលើកដំបូងនៅលើឆាកបង្ហាញម៉ូដ (Runway) កាលពីក្នុងកម្មវិធី Fashion Week រដូវស្លឹកឈើជ្រុះ៕
អានអត្ថបទ៖
ខ្លាំងដៃ! Paris Hilton ធ្លាប់ទាក់ទងប្រុស ២៣នាក់មុនរកឃើញគូជីវិត
មកដឹងពីបណ្ដាបទចម្រៀងឥណ្ឌាកំពូលទាំង២០ប្រចាំឆ្នាំ២០១៧
ក្នុងរឿង ស្រលាញ់គ្នាល្អូកល្អិន តែធាតុពិតតារាហូលីវូដទាំងនេះស្អប់គ្នាខ្លាំងហួសការគិត