David Beckham បង្ហាញ​ខ្លួន​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​ក្រោយ​អវត្តមាន​មួយ​រយៈ

  • 2018-01-10 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​សម្រស់​និង​រូប​រាង​ដ៏​សង្ហារ​របស់​ David Beckham ធ្វើ​ឲ្យ​តារា​ម៉ូដែល​រូប​នេះ​មិន​ខ្វះ​ការងារ​ទេ​ ជា​ពិសេស​គឺ​ខាង​ស្ប៉ត​ពាណិជ្ជកម្ម​តែ​ម្ដង។

ថ្មីៗ​នេះ David បាន​​បង្ហាញ​ខ្លួន​ក្នុង​គម្រោង​ពាណិជ្ជកម្ម​មួយ​របស់ ផលិត​ផល​សម្រាប់​លាប​មុខ​និង​ស្បែក​របស់​ L'Oreal Lux: House 99។

David បាន​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​សម្ពោធ​ផលិតផល​​ថា៖​ "ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ណាស់​​ ដែល​អាច​ចែក​រំលែក​ផលិតផល​ពី House 99 ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ទូទាំង​ពិភពលោក។"

តារា​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា៖​ "ខ្ញុំ​បង្កើត House 99 ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ ក៏​ដូច​ជា​ផលិត​មួយ​ដែល​អាច​ជា​ការ​ដក​ពិសោធន៍​ប្រើ​ប្រាស់​។ House 99 គឺ​បង្កើត​ឡើង​ដើម្បី​ជួយ​គាំទ្រ​មនុស្ស​ប្រុស​ និង​ជា​វត្ថុ​មួយ​ដែល​ផ្ដល់​ឲ្យ​ពួក​គេ​អាច​ប្រើ​ប្រាស់ ​តាម​តម្រូវ​ការ​។ ស្វាគមន៍​មក​កាន់​ 'House'។"

ផលិត​ផល​នេះ​អាច​ប្រើ​ប្រាស់​បាន​ស្ទើរ​តែ​ពេញ​មួយ​ដង​ខ្លួន​មិន​ថា​ជា​ សក់​ ពុកមាត់​ ពុក​ចង្កា និង ស្បែក​ទៀត​ផង។ ផលិត​ផល​នេះ​នឹង​ចាប់​ផ្ដើម​ដាក់​លក់​នៅ​ថ្ងៃ​ទី ៤​ខែ​មិនា​ឆ្នាំ ២០១៨​ នេះ៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី