ឃើញ iPhone X ១០ គ្រឿងថ្មីស្រឡាង តិចថាផ្ញើរលេខឲ្យគេចាប់រង្វាន់ ប្រយ័ត្នលង់ខ្លួន!

  • 2018-04-20 14:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗនេះ មានការចែករំលែកជាច្រើនអំពីការចាប់ឆ្នោតចែកជូនហ្វ្រីនូវ​ iPhone X ថ្មីចំនួន ១០ គ្រឿង ដោយធ្វើការចាប់ទៅលើឈ្មោះ Facebook Account ដោយគ្រាន់ធ្វើតាមលក្ខខណ្ឌងាយៗ(ដូចរូប) ធ្វើឲ្យអ្នកដែលមានចិត្តចង់បាន ក៏ចូលរួមលេងហ្គេមទាំងនោះ ជាហេតុដែលអាចបង្កហានិភ័យដល់ខ្លួនអ្នកវិញ។

តាមការលើកឡើងពីលោក អ៊ូ ផាន់ណារិទ្ធ អ្នកជំនាញផ្នែកប្រពន្ធ័សុវត្ថិភាពអុឺនធើណិត បានអះអាងថា ការចាប់ឆ្នោត iPhoneX ១០ គ្រឿងថ្មីស្រឡាងដែលគេចែករំលែកតៗគ្នានោះ ជាប្រភេទការបោកប្រាស់ក្លែងបន្លំថ្មីមួយប្រភេទទៀតនៅលើបណ្ដាញសង្គម។

ចំពោះការបោកបញ្ជោតមានរយៈរូបភាពដូចជា៖

១. Facebook's Page លក់ទំនិញអនឡាញមិនច្បាស់លាស់ផ្សេងៗ បង្ហោះពីកម្មវិធីចាប់រង្វាន់ ជាមួយនឹងលក្ខខណ្ឌឈ្នះងាយៗ។

២. ចំណេញទៅដល់អ្នកគ្រប់គ្រង Facebook Page នោះ (អាចកើនចំនួន Like ដោយមិនចាំបាច់ចំណាយថវិការ)

៣. ការផ្ញើរលេខទូរស័ព្ទរបស់អ្នកទៅឲ្យគេ ដើម្បីទំនាក់ទំនងនៅពេលចាប់ឆ្នោតត្រូវ ។

ចំនុចនេះអាចជាហានិភ័យដល់អ្នកប្រើប្រាស់ហ្វេសប៊ុក ពីព្រោះថាលេខទូរស័ព្ទនោះអាចត្រូវបានគេយកទៅដើម្បីធ្វើការ reset password (លួចប្តូរពាក្យសម្ងាត់) ឬអាចធ្វើការ​ Login ចូលទៅក្នុងគណនីហ្វេសប៊ុកតែម្តង (ដោយសារភាគច្រើនគឺប្រើប្រាស់លេខទូរស័ព្ទធ្វើជាពាក្យសម្ងាត់) ឬ ជាបោកអោយយើង like page បន្ទាប់មកគេលក់ page នោះក្នុងតម្លៃណាមួយ។

ដូចនេះប្រហែលជាចុងក្រោយ អ្នកអាចក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន។

លោកបានបន្ថែមថា ចំណុចទាំងនេះ អាចឲ្យអ្នកធ្វើការពិចារណាជាមុនសិន មុននឹងធ្វើតាមអ្វីលក្ខខណ្ឌទាមទារអ្វីមួយ។

ចំណែកអ្នកដែលធ្លាប់ដឹងពីល្បិចនេះ បានចែករំលែកបទពិសោធន៍ខ្លះថា អាចមានជនបោកប្រាស់មួយចំនួនទៀតទំនាក់ទំនងទៅកាន់លេខទូរសព្ទដែលមាននៅក្នុង comments នោះ ដោយនិយាយកុហកថា «អ្នកឈ្នះរង្វាន់IPhone X ពី Page Facebook » ជាដើម ដើម្បីឆ្លៀតឱកាសឆបោក។ ម្យ៉ាងទៀត អាចជាល្បិច​ក្នុងការធ្វើ​ Page លក់​ជាដើម ព្រោះអ្នក like សុទ្ធតែជាគណនីពិតៗ។

ប្រយ័ត្នផងអ្នកទាំងអស់គ្នា បើបានឃើញករណីដូចខាងលើនេះ។

រូបភាពនៃការចាប់រង្វាន់តាមផេក

អត្ថបទ៖ រក្សា