Amir Khan ប្រើ​ពេល​តែ​៤០​វិនាទី​ផ្ដួល​ដៃ​គូ​សន្លប់ ត្បិត​ខាន​វាយ​២​ឆ្នាំ

  • 2018-04-23 07:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​អង់គ្លេស Amir Khan ចំណាយ​ពេល​ត្រឹម​តែ​៤០​វិនាទី​ទឹក​ទី​១ យក​​ឈ្នះ​លើ​អ្នក​ប្រដាល់​កាណាដា Phil lo Greco កាល​ពី​ចុង​សប្ដាហ៍​ក្នុង​ទីក្រុង Liverpool។

ជា​រឿង​ដ៏​ភ្ញាក់​ត្រឹម​១៥​វិនាទី​ Khan បាន​វាយ​ឲ្យ Greco ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ម្ដង។ ដោយ​មើល​ឃើញ​ឱកាស​ល្អ​អ្នក​ប្រដាល់​វ័យ​៣១​ឆ្នាំ​បាន​វាយ​ផ្ដាច់ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់ Greco ត្រឹម​៤០​វិនាទី ក្នុង​ទឹក​មួយ​តែ​ម្ដង។ នេះ​ជា​ការ​ឡើង​សង្វៀន​សាជាថ្មី​របស់ Khan ក្រោយ​ប្រកួត​ចុងក្រោយ​ចាញ់ Canelo Álvarez កាល​ពី​ឆ្នាំ​២០១៦។

ក្រោយ​ទទួល​បាន​ជ័យជម្នះ Khan ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​​នៅ​ឆ្នាំ​នេះ​ឬ​ឆ្នាំ​ក្រោយ។​ ជា​ពិសេស​ចង់​ជួប​អ្នក​ប្រដាល់​រួម​ជាតិ Kell Brook ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់៕​

​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ