ជិតឆ្លងទន្លេហើយប្រពន្ធ សេម ត្រដរមកផ្ដល់កម្លាំងចិត្តឲ្យប្ដីថ្ងៃសម្ពោធរឿង
- 2018-04-25 04:30:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតឆ្លងទន្លេហើយប្រពន្ធ សេម ត្រដរមកផ្ដល់កម្លាំងចិត្តឲ្យប្ដីថ្ងៃសម្ពោធរឿង
ចន្លោះមិនឃើញ
នៅថ្ងៃសម្ពោធដាក់បញ្ចាំងជាផ្លូវការរឿង "០០៩" របស់ផលិតកម្ម បដិហារ្យម្សិលមិញនេះនៅរោងភាពយន្ត Major Ciniplex by Smart ផ្សារទំនើបសុរិយា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីឃើញវត្តមានប្រពន្ធលោក សេម មកផ្ដល់កម្លាំងចិត្តឲ្យស្វាមីទាំងខ្លួនមានផ្ទៃពោះជិតសម្រាលកូនកូន។
អ្នកនាង គន្ធា ត្រូវជាប្រពន្ធលោក សេម បានរៀបរាប់ថា ខណៈពេលនេះខ្លួនមានផ្ទៃពោះ ៨ខែហើយសល់តែ ១ខែទៀតប៉ុណ្ណោះកូនស្រីដំបូងរបស់នាង នឹងបានឃើញពន្លឺថ្ងៃជាមួយពិភពលោកដ៏ស្រស់ស្អាតមួយនេះហើយ។ មូលដែលខ្លួនមកផ្សារ សុរិយា ទាំងពពោះកូនជិតសម្រាលដូច្នេះដោយសារតែចង់ផ្ដល់កម្លាំងចិត្តឲ្យស្វាមី។
ក្នុងទឹកមុខសប្បាយរីករាយអ្នកនាង គន្ធា បានរៀបរាប់ថា៖" ខ្ញុំអត់ហត់ទេទោះបីខ្ញុំពេលនេះ មានផ្ទៃពោះជិតគ្រប់ខែក៏ដោយ និយាយទៅឲ្យតែងរឿងដែលបង សេម គាត់ដើរតួ ក្នុងនាមខ្ញុំជាប្រពន្ធតែងតែមកទស្សនារឿងគាត់ និងផ្ដល់កម្លាំងចិត្តឲ្យគាត់ជានិច្ច"។
ទាក់ទងភាពយន្តខ្នាតធំរឿងខាងលើនេះ លោក ស៊ុម ធារិន ចាងហ្វាងម្ចាស់ផលិតកម្ម បដិហារ្យ ប្រាប់ថារឿង "០០៩" គឺជាស្នាដៃទី៤ របស់លោក និងជារឿងទី១ ដាក់បញ្ចាំងនៅរោងភាពយន្តនៅដើមឆ្នាំ២០១៧ ហើយខ្លួនសង្ឃឹមថា នឹងទទួលបានការគាំទ្រពីទស្សនិកជន។
លោកថា៖"រឿង"០០៩" នេះគឺខុសប្លែកពីរឿងមុន ព្រោះរឿងនេះមានឈុតឆាកបាញ់បោះវាយប្រហារគ្នាទៅវិញទៅមក លាយឡំជាមួយឈុតឆាកកំប្លែងជាច្រើន ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត តាំងពីដើមបញ្ចាំងរហូតដល់ចប់"។
រឿង "០០៩" នឹងត្រូវដាក់បញ្ចាំងនៅរោងភាពយន្តទំនើបៗក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៨ នេះហើយចូលរួមសម្ដែងដោយ លោក សេម កញ្ញា អៀ ម៉ីលិ ស៊ុម ធារិន ចាងហ្វាងផលិតកម្ម បដិហារ្យ នាយ ចយ ព្រមទាំងតារាសម្ដែងប្រុសស្រីមួយចំនួនទៀត៕