Adam Levine ឲ្យ​តម្រុយ​ចេញ​បទ​ចម្រៀង​ថ្មី?

  • 2018-04-28 03:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មេសា​នេះ សមាជិក​ក្រុម Maroon 5 តារា​ចម្រៀង Adam Levine បាន​ចែក​ចាយ​រូបភាព​របស់​លោក​២​សន្លឹក​លើ​បណ្ដាញ​សង្គម Twitter ដែល​អ្នក​គាំទ្រ​ដាក់​ការ​សង្ស័យ​ថា តារា​ចម្រៀង​រូប​នេះ​អាច​កំពុង​ថត​បទ​ចម្រៀង​ថ្មី។

រូបថត​ទី​១​ដែល​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហោះ បង្ហាញ​ពី​រូប​លោក​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​ខ្មៅ​រួម​ជាមួយ​វ៉ែនតា​ខ្មៅ។ តារា​រូប​នេះ​ក៏​​បាន​សរសេរ​ថា "Secret Shoots” ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ "ការ​ថត​ដ៏​អាថ៌កំបាំង"។

រូប​ភាព​ទី​២​ គឺ​ជា​រូប​លោក ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ពណ៌​ខៀវ​ក្រមៅ កំពុង​លេង​ហ្គីតា ជាមួយ​នឹង​សំណេរ៖ "តន្ត្រី"។

ដោយ​សារ​តែ​រូបភាព និង​ការ​សរសេរ​ពាក្យពេចន៍​ទាំង​នេះ​ហើយ ទើប​អ្នក​គាំទ្រ​មាន​ការ​សង្ស័យ​​ថា​អាច​ជា​បទ​ចម្រៀង​ថ្មី​របស់​អាល់ប៊ុម​បន្ទាប់​ទី​៦​របស់​លោក​ដែល​មាន​ឈ្មោះ​ថា "Red Pill Blues"។ ទោះ​ជា​យ៉ាងណា រឿង​ពិត​ប្រាកដ​ពីក្រោយរូបភាពដ៏អាថ៌កំបាំងនេះយ៉ាងណា​ នៅ​មិន​ទាន់​បាន​បង្ហាញ​នៅឡើយទេ៕ ​

ចុចអាន៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ អន សុភក្ត្រា