ផលិតផល១នាំពីបារាំង ត្រូវបានហាមឃាត់នៅកម្ពុជា ក្រោយរកឃើញប៉ះពាល់ដល់ជីវិត

  • 2018-04-28 04:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ទី​២៧​មេសា ​បាន​ហាម​ឃាត់​ផលិតផល​គ្រាប់​អាល់ម៉ុន និង​អែបព្រីខត (Bitter Almonds AB Apricot) ​ដែល​មាន​ម៉ាក​យីហោ UBERTI ពី​ទីផ្សារ​ប្រទេស​បារាំង ​បន្ទាប់​ពី​អាជ្ញាធរ​បារាំង​ ​អគ្គនាយក​ដ្ឋាន​ប្រកួត​ប្រជែង​ ​កិច្ចការ​អ្នកប្រើប្រាស់​ និង​ត្រួតពិនិត្យ​ការក្លែង​បន្លំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បាន​ជូនដំណឹង​ដល់​កម្ពុជា។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ចាត់​វិធាន​ការ​ភ្លាមៗ​ ​និង​ផ្សព្វផ្សាយ​ដល់​​ប្រជាពលរដ្ឋ អាជីវករ​លក់​រាយ ទាំងអស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផលិតផល​ដូច​បញ្ជាក់​ខាង​លើ​ ​ព្រោះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ដោយ​ត្រូវ​បាន​រក​ឃើញ​មាន​ចម្លង​ចូល​នូវ​សារធាតុ Prussic acid content (Hydrogen cyanide or hydrocyanic acid) ក្នុង​បរិមាណ​ជាង ៥០០​មិល្លីក្រាម ក្នុង​១គីឡូក្រាម​ផលិតផល លើស​ពី​កម្រិត​អនុញ្ញាត ដែល​កំណត់​ដោយ​បទប្បញ្ញត្តិ​គឺ ២០​មិល្លីក្រាម ​ក្នុង​១គីឡូក្រាម​ផលិតផល។

​ការ​ទទួល​ទាន​ម្ហូបអាហារ​ដែល​មាន​ផ្ទុក​សារធាតុ​ខាង​លើ​ហួសកំណត់​ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ក្រពេញ​ទីរូអ៊ីត (សកម្មភាព​ទីរូអ៊ីត​ថយចុះ) និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​បង្ក​ជា​ជំងឺ​នានា ដូចជា ជំងឺ​ទាក់ទង​នឹង​ការ​បំផ្លាញ​ជាលិកា​ប្រព័ន្ធ​សរសៃ​ប្រសាទ ជំងឺ​រលាក​សរសៃ​ប្រសាទ ជំងឺ​កង្វះ​ឈាម ដោយសារ​កង្វះ​ជីវជាតិ B12 ជា​ដើម​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី