ម៉ា រីណែត​ ស្លៀក​ស​ពាក់​ស ថ្ងៃពិសាខបូជា​​​

  • 2018-04-30 03:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​បុណ្យ​ ពិសាខ​បូជា​ ដែល​ជា​បុណ្យ​សាសនា​​ ក្នុង​នាម​ជា​ពុទ្ធសាសនិក​ តារា​​សម្ដែងកញ្ញា​ ម៉ា រីណែត​ បាន​ស្លៀក​ស​ ពាក់ស​ ចូល​រួម​បុណ្យ​​ ដោយ​បង្ហាញ​ពី​សេចក្ដី​គោរព​​ និងចិត្ត​ស្មោះត្រង់ក្នុងព្រះពុទ្ធសាសនា។

តារា​សម្ដែង​ទម្រង់​មុខ​បែប​ខ្មែរ ម៉ា រីណែត​ បាន​ចំណាយ​ពេល​សាង​កុសល​ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា​ ដោយ​ធ្វើ​ដំណើរ​ដល់​ វត្ត​និគ្រោគ​វ័ន​ ហៅ​គល់​ទទឹង។ តាម​រូប​ថត ​ស្លៀក​ស ពាក់ស​ប៉ុន្មានសន្លឹក ដែល​តំណាងឲ្យ​ចិត្តបរិសុទ្ធ ជ្រះថ្លា ដែល​នាង​បាន​បង្ហោះ និងសារ​មួយ​ឃ្លា​ថា​ «តាំង​ចិត្ត​ឲ្យ​បរិសុទ្ធ​ជ្រះថ្លា​ សេចក្ដី​ល្អ​មិន​សាប​សូន្យ​ សូម​អនុមោទនា​ពិធីបុណ្យ​ពិសាខបូជា »។

សាសនាព្រះពុទ្ធ​ជា​សាសនា​រដ្ឋ​ដែល​ប្រជាជន​ខ្មែរ​ទាំង​អស់​គោរព​ និង​មាន​ជំនឿ​យ៉ាង​មុត​មាំ ចំ​ពោះ​កម្ម​និង​ផល​ដែល​ជា​ពុទ្ធ​ឱវាទ​។ ជាពិសេស​ថ្ងៃ​បុណ្យ​ពិសាខ​បូជា​នេះ​ គឺ​គេ​ប្រារព្ធ​មិនដែល​ដាច់​ទេ​​ ព្រោះ​ជា​ថ្ងៃ​រម្លឹក ព្រះពុទ្ធ​ ទ្រង់ ប្រ​សូត្រ ទ្រង់​ត្រាស់​ដឹង និងទ្រង់​បរិនិព្វាន​៕​​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាព ពី​ហ្វេស ម៉ា រីណែត