អង្គការផ្កាយសមុទ្រ បង្កើតកម្មវិធីកីឡាសម្រាប់យុវជន ពិកាភ្នែក គ ថ្លង់ បានជួបជុំគ្នា
- 2018-05-05 05:17:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការផ្កាយសមុទ្រ បង្កើតកម្មវិធីកីឡាសម្រាប់យុវជន ពិកាភ្នែក គ ថ្លង់ បានជួបជុំគ្នា
ចន្លោះមិនឃើញ
អង្គការផ្កាយសមុទ្រ បានបង្កើតកម្មវិធីមួយសម្រាប់យុវជនគថ្លង់ ខ្សោយសតិបញ្ញា ពិការភ្នែក និងផ្ទុកមេរោគ HIV កាលពីព្រឹកមិញនេះ ដើម្បីឱ្យពួកគេបានចូលរួម និងបង្កើនមិត្តភាព។
លោក Leo Brogan សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្របាននិយាយថាកម្មវិធីនៅព្រឹកមិញនេះ គឺដើម្បីឱ្យយុវជននៅកម្ពុជាទាំងអស់ដែលស្ថិតនៅតាមអង្គការនានា មានឱកាសបានមកជួបគ្នា។ មួយវិញទៀត វាក៏ជាកត្តាមួយធ្វើឱ្យពួកគេបានរំសាយអារម្មណ៍ ជួបមិត្តថ្មី និងបានលេងកីឡាដើម្បីសុខភាពថែមទៀតផង។ មិនមែនដើម្បីយកពាន ប៉ុន្តែយុវជនទាំងអស់ត្រូវតែមានចិត្តជាកីឡាករ ដើម្បីប្រឹងប្រែងលេងឱ្យអស់ពីសមត្ថភាព។
កម្មវិធីកីឡារបស់អង្គការផ្កាយសមុទ្រព្រឹកមិញនេះ គឺមានការចូលរួមពីយុវជនប្រមាណជាង១០០នាក់ មកពីតាមបណ្ដាអង្គការនានា។ ក្នុងនោះមានទាំងយុវជនខ្សោយបញ្ញា គថង់ យុវជនពិការភ្នែក អង្គុយលើរទេះរុញ និងអ្នកផ្ទុកមេរោគ HIV ផងដែរ។
អង្គការផ្កាយសមុទ្រ មានកីឡាករ កីឡាការិនី សរុបជាច្រើនពាក់នាក់ នៅទូទាំងប្រទេសកម្ពុជា បូករួមទាំងយុវជនគថ្លង់ យុវជនខ្សោយប្រាជ្ញា និងយុវជនផ្សេងៗទៀត។ ដោយអង្គការបានរៀបចំការប្រកួតជាច្រើនក្នុងមួយឆ្នាំៗ ដើម្បីឱ្យពួកគេបានចូលរួមប្រកួតប្រជែង និងបង្កើនអារម្មណ៍សប្បាយរីករាយ៕