ជាង៩០០កន្លែង ធ្វើការនៅក្រុមហ៊ុនលំដាប់ គ្រាន់តែកាន់CV ទៅក្រសួងការងារសម្ភាសភ្លាម
- 2018-05-07 06:52:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង៩០០កន្លែង ធ្វើការនៅក្រុមហ៊ុនលំដាប់ គ្រាន់តែកាន់CV ទៅក្រសួងការងារសម្ភាសភ្លាម
ចន្លោះមិនឃើញ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំវេទិកាការងារ ដើម្បីផ្ដល់ជូននៅយុវជនកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ។
ឱកាសការងារចំនួន ៩២៨ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ ក្រុមហ៊ុន AEON, Worldbridge, Yummy Food Company, GFG Investment, Opennet, AlmondGroup, Kofi, Emcat, Capture Value និងក្រុមហ៊ុន Ming Wuoy Group។
វេទិកាការងារនេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច។ លោកអ្នកមានចំណាប់អារម្មណ៍ កុំភ្លេចយក CV ទៅចូលរួម សម្រាប់ព័ត៌មានលម្អិត ចុចទីនេះ ឬទំនាក់ទំនងៈ 077 232378/016 786655 ៕